2020-08-02 11:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សន្តបុគ្គល និងវិរបុរស មានលក្ខណៈខុសគ្នា
ក. សន្តបុគ្គល : សន្តៈ មានន័យថាអ្វីដែលធ្វើឲពិសិដ្ឋ ។
- បុគ្គល ដែលមានចិត្តស្ងប់ស្ងៀម តាំងចិត្តជាកណ្តាល
- បុគ្គល ដែលមានគុណធម៍ល្អប្រកបដោយសប្បុរសធម៍
- បរទត្ថបុគ្គលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន
- បុគ្គលប្រកាន់ព្រហ្មវិហារធម៍ មេត្តាករុណា មុទិតា ឩបេក្ខា
- មានលក្ខណៈសិលធម៍គោរពប្រពៃណី ។
សរុបមក សន្តបុគ្គល គឺជាមនុស្សដែលមានរបៀបរស់នៅជាជនស្វែងរក សុក្រឹតភាពជានិច្ច មានគំនិតកិតពីសុគតិភព មានគំនិតអធ្យាស្រ័យ និងមានជំនឿថាសុភមង្គលពិតគឺនៅបរមលោក (ភាគច្រើនជាអ្នកដឹកនាំសាសនា) ។
ខ. វិរបុរស :
- បុគ្គលដែលមានចិត្តអង់អាចក្លាហាន ហ៊ានពលីជីវិតក្នុងបុពហេតុអ្វីមួយ
- បុគ្គលដែលមានចិត្តមុះមុតមានឆន្ទៈខ្ពស់
- បុគ្គលដែលគិតប្រយោជន៍ទូទៅតាមក្បួនច្បាប់គតិយុត្ត(ធម្មនុញ្ញភាព)
- មានលក្ខណៈនិតិសាស្ត្រ ទម្លាប់តាមក្បួនខ្នាត
- ជាបុគ្គលដែលនៅពាក់កណ្តាលអាទិទេព ។
សរុបមក វិរបុរស សំដៅលើជនដែលហ៊ានពលីជីវិត ហ៊ានពុះពារ ឧបសគ្គធំៗ ហ៊ានទទួលការឈឺចាប់ខ្លាំងបំផុតទាំងផ្លូវកាយ និងផ្លូវចិត្ត មានសេចក្តីក្លាហានហួសពីមនុស្សធម្មតា ចូលរួមក្នុងព្រឹត្តិការណ៍ធំៗដើម្បីអធិបតេយ្យជាតិនិងបូរណភាពទឹកដី ។