ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីទទួលបានការអនុម័តច្បាប់មួយ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបាន ត្រូវឆ្លងកាត់តាមរយៈស្ថាប័ន :
ក. ស្ថាប័ននិតិប្រតិបត្តិ ( រាជរដ្ឋាភិបាល )
- រៀបចំពង្រាងច្បាប់បានលើកឡើងដោយរដ្ឋមន្ត្រីជាសាមីក្រសួង និងបញ្ជូនទៅរដ្ឋមន្រ្តី ដែលមានការពាក់ព័ន្ធក្នុងការអនុវត្ត
- ពិភាក្សារលើពង្រាងច្បាប់នោះ ក្នុងកិច្ចប្រជុំអន្តរក្រសួង ឫជាក្រសួងពាក់ព័ន្ធ ។
- សិក្សារពង្រាងច្បាប់នោះដោយអគ្គលេខាធិការនៃរាជរដ្ឋាភិបាល ដើម្បីធានាថាច្បាប់ដែល
ស្នើឡើងនោះត្រឹមត្រូវស្របតាមច្បាប់រដ្ឋធម្មនុញ្ញហើយ ឫនៅ ។
- ពិនិត្យ និងអនុម័តពង្រាងច្បាប់នោះដោយគណៈរដ្ឋមន្ត្រី ។
ខ. ស្ថាប័ននិតិបញ្ញាត្តិ ( រដ្ឋាសភា ព្រឹទ្ធសភា )
- គណកម្មាធិការអចិន្ត្រៃយ៍ ត្រូវបញ្ជូនច្បាប់ទៅគណៈកម្មាធិការឯកទេសដែលពាក់ព័ន្ធដើម្បី ពិនិត្យ ។
- ពិនិត្យ និងអនុម័តច្បាប់នេះក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា ។
- បញ្ជូនច្បាប់ទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងអនុម័ត ។
- ជូនក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងអនុម័តចុងក្រោយ ។
គ. ស្ថាប័នព្រះមហាក្សត្រ :
- ព្រះមហាក្សត្រទត និងឡាយព្រះហស្ថចុះព្រះរាជក្រម ប្រកាសឲប្រើប្រាស់ ( ច្បាប់ត្រូវចូល ជាធរមាន ) ។