ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
១.ដែលហៅថា អនុមានញែក ជាវាចាមួយបែប ដែលញែកសេចក្តីសន្និដ្ឋានចេញពីគោលការណ៍ទូទៅ
ដើម្បីរកវិបាកឫចេញពីភាពរួមទៅរកភាពដោយឡែក ។
ឧទាហរណ៍ ៖ ទម្រង់នៃអនុមានញែក ៖
- សំណុំ P ជារបស់ Q ( មូលបដិញ្ញាធំ )
- X ជារបស់ P ( មូលបដិ្ឋញ្ញាតូច ) ។
ដូច្នេះ X ជារបស់ Q ( និដ្ឋានសញ្ញា ) ។
ឧទាហរណ៍ ៖ លោហៈ (P) ទាំងអស់សុទ្ធតែចម្លងអគ្គិសនី (Q)(មូលបដិ្ឋញ្ញាធំ)
ទង់ដែង (X) ជាលោហៈ (មូលបដិ្ឋញ្ញាតូច)
ដូច្នេះទង់ដែងក៏ចម្លងអគ្គីសនីដែរ (និដ្ឋានបដិញ្ញា) ។
២.អនុមានញែកសាររូប និងអនុមានញែកគណិតវិទ្យាមានលក្ខណៈខុសប្លែកគ្នា ៖
. អនុមានញែកសាររូប ជាវិដចារដែលញែកសេច្ចក្តីសន្និដ្ឋានចេញពីគោលការណ៍ទូទៅ ។ អនុមានញែកសាររូប ឲតម្លៃតែលើទម្រង់ប៉ុណ្ណោះ មិនគិតពីអត្ថន័យខុស ឫត្រូវឡើយបានន័យថាវិបាកស្ថិតក្នុងគោលការណ៍តែម្តង ។ គេអាចហៅ អនុមានញែកសាររូប ថាជា អនុមានញែកវិភាគ ។
. អនុមានញែកគណិតវិទ្យា ជាវិចារអនុមានញែកដែលសេច្ចក្តីសន្និដ្ឋានជាសំណើថ្មីមួយដែលកើតចេញពីគោលការណ៍ ដូចជាការបកស្រាយទ្រឹស្តីបទធរណីមាត្រ ដែលសេច្ចក្តីសន្និដ្ឋានទាំងឡាយមិនមែនសុទ្ធតែនៅក្នុងសម្មតិកម្មទេ ។ ការសន្និដ្ឋាននេះខុសពីមូលបដិញ្ញាដើម គឺជាសំណង់គំនិត ។ គេអាចហៅថា ជាអនុមានញែកសំណង់ ឫសំយោគក៏បាន ។