2020-08-12 13:13
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំនួរ
១. ហេតុអ្វីបានជាគេប្រើកុលស៊ីស៊ីន ក្នុងការធ្វើការីយ៉ូទីប ?
២. ហេតុអ្វីបានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ ?
៣. តើក្រូម៉ូសូមលេចជារូបរាងនៅពេលណា ?ពីព្រោះអ្វី ?
៤. តើក្រូម៉ូសូមបាត់រូបរាងទៅវិញនៅពេលណា ? ពីព្រោះអ្វី ?
៥. តើនៅវគ្គណាដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេ ?ពីព្រោះអ្វី ?
ចម្លើយ
១. បានជាគេប្រើកុលស៊ីស៊ីនក្នុងការធ្វើការីយ៉ូទីបព្រោះ វាជាសារធាតុគីមីបំផ្លាញមិនឲ្យមានកំណត្រយ៉ូងអាក្រូម៉ាទិចដែលកើតមានឡើងដើម្បីបង្អាក់ចំណែកកោសិកាកនៅវគ្គមេតាផាស ។
២. បានជាក្រូម៉ូសូមមិនលេចជារូបរាងនៅចន្លោះវគ្គ ព្រោះនៅក្នុងចន្លោះវគ្គក្រូម៉ូសូមជាភីឡាម៉ងឆ្មារៗនិងមិនអាច មើលឃើញ ។
៣. ក្រូម៉ូសូមលេចជារូបរាងនៅពេលកោសិកាធ្វើចំណែក គឺនៅពេលដែលក្រូម៉ាទីនរួញខ្លីព្រោះពេលកោសិកាចែកខ្លួន ក្រូម៉ាទីនរួញខ្លីក្លាយជាក្រូម៉ូសូម ។
៤. ក្រូម៉ូសូមបាត់រូបរាងទៅវិញនៅវគ្គមេតាផាស ព្រោះក្រូម៉ូសូមរលាយហើយក្លាយជាក្រូម៉ាទីន ។
៥. នៅវគ្គមេតាផាស គឺជាវគ្គដែលក្រូម៉ូសូមលេចរូបរាងច្បាស់ជាងគេព្រោះក្រូម៉ូសូមទាំងអស់ប្រមូលផ្តុំនៅអេក្វាទ័រ នៃត្រយ៉ូងអាក្រូម៉ាទិចក្នុងប្លង់តែមួយបង្កើតបានជាផ្លាកអេក្វាទ័រ ។