2020-08-12 13:18
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំនួរ
១. ចូរប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី ?
២.ចូរសង្ខេបការបំបែកអាហារតាមបែបគីមី ?
៣. ហេតុអ្វីបានជាជ្រាំងពោះវៀនបង្កើនផ្ទៃសសម្រូបអាហារ ?
៤. ចូរពណ៌នាពីទម្រង់ជ្រាំងពោះវៀន ?
៥. តើរសរំលាយអាហារនិងអង់ស៊ីមខុសគ្នាដូចម្តេច ?
៦. ចូរប្រៀបធៀបពោះវៀនធំនិងពោះវៀនតូច ?
ចម្លើយ
១. ប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមីៈ
តាមបែបមេកានិចៈ គឺជាការបំបែកដោយប្រើធ្មេញនិងអណ្តាតធ្មេញបំបែកអាហារធំៗឲ្យទៅជាដុំតូចៗ ។ អណ្តាតជាសរីរាង្គវិញ្ញាណសម្រាប់ដឹងរសជាតិអាហារ និងប្រមូលអាហារឲ្យចូលទៅកន្លែងខាំឬទំពារ ។
តាមបែបគីមីៈ ក៏ធ្វើឡើងព្រមគ្នាជាមួយមេកានិចដែរ ។ បញ្ចេញទឹកមាត់ផ្សើមអាហារធ្វើឲ្យមហារអិលទន់និងបំបែកអាហារ ។
២. សង្ខេបការបំបែកអាហារតាមបែបគីមីៈ
មាត់ៈ វាបញ្ចេញទឹកមាត់ផ្សើមអាហារធ្វើឲ្យអាហាររអិលទន់និង បំបែកអាហារ ព្រោះទឹកមាត់មានអង់ស៊ីមអាមីឡាសដែលបំបែកអាមីដុង ។
ក្រពេះ ក្រពេះមានក្រពេញបីប្រភេទដែលបញ្ចេញរសក្រពេះ ។ កាលណាអាហាររធ្លាក់ដល់ក្រពេះវាភ្លោចក្រពេះទាំងនោះឲ្យមានសកម្មភាព ។ ក្រពេញទី១ បញ្ចេញអាស៊ីតក្លរីឌ្រីច បំបែកអាហារក្រពេញទី២ បញ្ចេញអង់ស៊ីមប៉ិនស៊ីន បំបែកដោយក្រពេះ ( ស៊ីម ) ធ្លាក់ចូលគល់ពោះវៀនតូច ។ ស៊ីមច្របល់ជាមួយសារធាតុដែលបញ្ចេញដោយថ្លើម លំពែង និងពោះវៀនបង្កើតជាមជ្ឈដ្ឋានបាស ( អាល់កាឡាំង ) អាចបន្សាបជាតិអាស៊ីតនៅក្នុងអាហារ និងជួយរំលាយអាហារ ។
៣.បានជាជ្រំាងពោះវៀនបង្កើនផ្ទៃសម្រូបអាហារ ព្រោះផ្ទៃខាងក្នុងនៃពោះវៀនតូចមានភាពរដិតរដុបផុសឡើងច្រើនដូចម្រាមដៃ ។
៤. ទម្រង់ជ្រាំងពោះវៀនៈ ជ្រាំងពោះវៀននីមួយៗពាសដោយស្រទាប់ជាលិកាអេពីតេល្យូមមួយស្រទាប់សរសៃប្តូរ ( អាកទែវ៉ែន ) និងសរសៃទឹករងៃ ។
៥. រសរំលាយអាហារនិងអង់ស៊ីមខុសគ្នាត្រង់ៈ
រសរំលាយអាហារៈ គឺបញ្ចេញដោយក្រពេញរំលាយអាហារ ( ក្រពេញទឹកមាត់ ថ្លើម លំពែង និងពោះវៀនតូច ) សម្រាប់រំលាយអាហារ ។
អង់ស៊ីមៈ ជាប្រូតេអ៊ីន មួយប្រភេទជួយបង្កើនល្បឿនប្រតិកម្មរំលាយអាហារ ។
៦. ប្រៀបធៀបពោះវៀនធំនិងពោះវៀនតូចៈ
ពោះវៀនធំ