2020-08-12 13:14
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំនួរ
១. តើភេទនៃឯកត្តៈមួយត្រូវកំណត់ឡើងនៅពេលណា ?
២. អ្វីជាជំងឺតពូជ ?
៣. ក្នុងករណីណាទើបកូនស្រីអាចកើតជំងឺងងឹតពណ៌បាន ?
៤. អ្វីជាមុយតាស្យុង ? តើបុព្វហេតុអ្វីដែលបណ្តាលឲ្យមានមុយតាស្យុង ?
៥. អ្វីជាទ្រីសូមីទី២១ ? ចូរពន្យល់ថាហេតុអ្វីបានជាក្មេងអាចកើតទ្រីសូមីទី២ ?
៦. តើបាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ដូចម្តេចដែរ ចំពោះរុក្ខជាតិ ?
ចម្លើយ
១. ភេទនៃឯកត្តៈមួយត្រូវកំណត់ឡើងតាំងពីនៅជាស៊ីកូតនៅពេលបង្កកំណើតពេលការម៉ែតឈ្មោល និងការម៉ែតញីរលាយចូលគ្នា ។
២. ជំងឺតពូជ ជាជំងឺត្រូវបានបញ្ចូលផ្ទាល់ពីឪពុកម្តាយឲ្យទៅកូនពុំមានការរំលងជំនាន់ទេ ។
៣. ក្នុងករណីដែលកូនស្រីអាចកើតជំងឺងងឹតពណ៌បានលុះត្រាតែមានអាឡែលអន់ពីរកំណត់ជំងឺ ។ នេះជាករណីកម្រកើតមាន ។
៤. មុយតាស្យុងគឺជាកំណែប្រែសំភារៈសេនេទិច គឹកំណែប្រែសែនឬកំណែប្រែចំនួននិងទម្រង់ក្រូម៉ូសូម ។ បុព្វហេតុ ដែលបណ្តាលឲ្យមានមុយតាស្យុង គឹបណ្តាលមកពីបម្រែបម្រួលទម្រង់ក្រូម៉ូសូមឬចំនួនក្រូម៉ូសូម ។
៥. ទ្រីសូមីទី២១ គឺគ្មានការផ្តាច់ចេញនៃគូក្រូម៉ូសូមអូមូឡូកទី២១ទេនៅចំណែកមេយ៉ូសក្នុងពេលកំណកាម៉ែត ។ បានជាក្មេងអាចកើតទ្រីសូមីទី២១ មកពីនៅចំណែកមេយ៉ូសក្នុងពេលកំណកាម៉ែតគ្មានការផ្តាច់ចេញនៃក្រូម៉ូសូមអូមូឡូកទី២១ទេ ។ ដូចនេះចំពោះកាម៉ែតដែលកើតឡើងគឺមានកាម៉ែតម្យ៉ាងដែលមានគូក្រូម៉ូសូមទី២១ ដល់ទៅ ២ និងកាម៉ែតម្យ៉ាងទៀតគ្មាននក្រូម៉ូសូមទី២១សោះ ។ នៅពេលបង្កកំណើតបើកាម៉ែតដែលមានក្រូម៉ូសូមទី២១ ចំនួន២ ទៅជួបការម៉ែតធម្មតានោះនិងកើតឡើងស៊ីកូតដែលមានក្រូម៉ូសូមទី២១ ដល់ ៣ ។
៦. បាតុភូតប៉ូលីប្លូអ៊ីឌីមានអត្ថប្រយោជន៍ចំពោះរុក្ខជាតិ គឺដើម្បីបង្កើតពូជរុក្ខជាតិដែលផ្តល់ទិន្នផលខ្លួន ។