ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. មង្គលទី ២០ បានដល់សេចក្តីសង្រួមចាកកិរិយាផឹកនៅទឹកស្រវឹង។
ការសេពទឹកស្រវឹងនាំមកនូវផលវិបាកអាក្រក់ចំពោះអ្នកប្រព្រឹត្ត ដូចជា៖
ក. បំផ្លាញសុខភាព ៖ ធ្វើឲសុខភាពរបស់មនុស្សឆាប់ទ្រុឌទ្រោម នាំមកនូវជំងឺផ្សេងៗដូចជា រោគរលាកក្រពះ រោគថ្លើម ញ័រដៃជើង សរសៃប្រសាទ នាំឲខូចប្រព័ន្ធការពារសរីរាង្គ ។ល។
ខ. បំផ្លាញថវិកាទ្រព្យធន ៖ ចំណាយឥតប្រយោជន៍ ចំណាយលើរបស់មិនចាំបាច់ ចំណាយថវិការទិញប្រភពជំងឺ ចំណាយថវិការព្យាបាលជំងឺ ដែលបណ្តាលមកពីស្រានាំឲប៉ះពាល់ដល់ជីវភាពរស់នៅធ្លាក់ខ្លួនក្រ...។
គ. ខ្ចះខ្ចាយពេលវេលា ៖ ចំណាយពេលវេលាដ៏មានតម្លៃលើការផឹកស៊ីនិងក្រោយពេលផឹកស៊ី (សម្រាកពេលស្រវឹង )ខាតពេលវេលាធ្វើការឫ ប្រកបមុខរបរ ភ្លេចការងារមិនចេះទាញផលប្រយោជន៍ពីពេលវេលា...។
ឃ. បាត់បង់សេចក្តីថ្លៃថ្នូរ ៖ ស្រានាំឲភ្លេចភ្លាំង បាត់បង់ការចងចាំ បាត់សតិ ធ្វើឲមនុស្សមានអាកប្បកិរិយាច្រងេងច្រងាង បាត់បង់ការអៀនខ្មាស់ បាត់ម្ចាស់ការ ប្តូចរិតហ៊ានប្រព្រឹត្តអំពើមិនគប្បីខុសទម្លាប់ប្រក្រតីជាហេតុនាំឲធ្លាក់ក្នុងទីថោកទាប បាត់បង់កិត្តិយស...។
ង. នាំឲកើតជម្លោះ ៖ ស្រាធ្វើឲមនុស្សខ្លាហានខុសបែបបទ មានៈក្អេងក្អាងឆាប់ប្រកាន់មិនចេះអត់ធ្មត់ជាហេតុនាំឲកើតជម្លោះអំពើហិង្សាដែលមានពេលអាចមានការសម្លាប់គ្នាទៀតផង ។ ពេលខ្លះស្រានាំឲមានផលវិបាកក្នុងសង្គមថែមទៀតដូចជា ចោរកម្ម ការប្រព្រឹត្តអាណាចារ ការរំលោភបំពាន ។ ល ។
ច. បាត់បង់សុភមង្គលក្នុងគ្រួសារ ៖ គ្រួសារអាប់អួរ បាត់ភាពកក់ក្តៅក្នុងគ្រួសារកូនៗអស់ទំនុកចិត្ត បាត់បង់អនាគតកូន នាំឲកូនដើរផ្លូវខុស ឪពុកម្តាយអាចកើតមានការលែងលះ បែកគ្រួសារ...
ឆ . ប្រាសចាកពីសាសនា ៖ ល្មើសនិងពុទ្ធឪវាទ ឫពុទ្ធប្បញ្ញត្តិ (ហាមសេពគ្រឿងស្រវឹង )។
ខ. ក្រៅពីគុណវិបត្តិក៏អាចនៅមានគុណសម្បត្តិផងដែរដូចជា៖
- បង្កបរិយាកាសសរីករាយក្នុងពិធី
- ស្រាអាចធ្វើជាថ្នាំកែរោគបានផងដែរ
- បង្កើនភាពខ្លាហាន កាត់សាញ បំបាត់ភាពស្មុកស្មាញ
- សេពមានកម្រឹត អាចនាំមកនូវសុខភាពល្អផងដែរ...។