ប្រដាប់របត់ឈាមទោលខុសពីប្រដាប់របត់ឈាមទ្វេៈ
- ប្រដាប់របត់ឈាមទោលៈ ចំពោះត្រីប្រើប្រាស់ស្រកីសម្រាប់ដកដង្ហើមមានដំណើររបត់ឈាមទោល ។ របត់ឈាមទោលជារបត់ឈាមងាយដែលបេះដូងមានពីរថត ថតលើជាអ្នកទទួលឈាមខ្សត់ O2 ពីសារពាង្គកាយហើយថតក្រោមជាអ្នករុញទៅស្រកីបន្ទាប់មកទៅសារពាង្គកាយទាំងមូល ។
- ប្រដាប់របត់ឈាមទ្វេៈ ចំពោះសត្វឆ្អឹងកងដែលប្រើប្រាស់សួតសម្រាប់ដកដង្ហើមមានដំណើររបត់ឈាមទ្វេ ។
- របត់ឈាមទី១៖ ឈាមដែលខ្សត់ O2 ចេញពីបេះដូងទៅកាន់សួតហើយឈាមដែលសម្បូរ O2 ចេញពីសួតត្រឡប់ចូល បេះដូងវិញ ។
- របត់ឈាមទី២៖ ឈាមដែលសម្បូរ O2 ចេញពីបេះដូងទៅកាន់សរីរាង្គផ្សេងៗរបស់សារពាង្គកាយ ទាំងមូល ហើយឈាមខ្សត់ O2 ចេញពីសារពាង្គកាយចូលបេះដូងវិញ។