2018-10-24 17:50
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រដាប់របត់ឈាមទោលខុសពីប្រដាប់របស់ឈាមទ្វេៈ
ប្រដាប់របត់ឈាមទោលៈ ចំពោះត្រីប្រើប្រាស់ស្រកីសម្រាប់ដកដង្ហើមមានដំណើររបត់ឈាមទោល ។របត់ឈាមទោលជារបត់ឈាមងាយដែលបេះដូងមានពីរថត ថតលើជាអ្នកទទួលឈាម O2 ពីសារពាង្គកាយហើយថតក្រោមជាអ្នកជំរុញទៅស្រកីបន្ទាប់មកទៅសារពាង្គកាយទាំងមូល ។
ប្រដាប់របត់ឈាមទ្វេៈ ចំពោះសត្វឆ្អឹងកងដែលប្រើប្រាស់សួតសម្រាប់ដកដង្ហើមមានដំណើររបត់ឈាមទ្វេ ។
របត់ឈាមទី១ ឈាមដែលខ្សត់ O2 ចេញពីបេះដូងទៅកាន់សួតហើយឈាមដែលសម្បូរ O2 ចេញពីសួតត្រឡប់ចូល បេះដូងវិញ ។
របត់ឈាមទី២ ឈាមដែលសម្បូរ O2 ចេញពីបេះដូងទៅកាន់សរីរាង្គផ្សេងៗរបស់សារពាង្គកាយទាំងមូល ហើយឈាមខ្សត់ O2 ចេញពីសរីរាង្គកាយចូលបេះដូងវិញ ។