រុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាៈ
- រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង់ ហើយមានទឹកដម ។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ ។បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លូអែមចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែមនិងផ្លូអែម ។
- រុក្ខជាតិឈើៈ ភាគច្រើនសុទ្ធតែជាឌីកូទីលេដូន ។ វាមានដើមរឹងមាំព្រោះមានស៊ីឡែមច្រើន ។ ដើមនិងដើមនិងឬសរបស់រុក្ខជាតិឈើលូតលាស់ផ្នែកទទឺង ។ គេអាចដឹងអាយុរុក្ខជាតិឈើឌីកូទីលេដូនដោយការរាប់រង្វង់សាច់ឈើ ។ រង្វង់នីមួយៗបង្ហាញពីអាយុមួយឆ្នាំនៃការលូតលាស់ ។