បើធ្វើខ្នាត់ទទឹងឬស យើងសង្កេតឃើញកោសិកាអេពីឌែម សំបកដែលមានអង់ដូឌែមនិងស៊ីឡាំងកណ្តាល ( ស៊ីឡែមនិងផ្លូអែម ) ។
- អេពីឌែមៈ ជាស្រទាប់ក្រៅបង្អស់កើតឡើងពីកោសិកាក្រាស់មួយស្រទាប់ ។ កោសិកាទាំងនេះច្រើនមានរោមឆ្មារៗហៅថារោមជញ្ជក់ ។ រោមជញ្ជក់បង្កើនផ្ទៃឬសក្នុងការស្រូបទឹក ។
- សំបកៈ ស្ថិតនៅក្រោមអេពីឌែម ។ វាមាននាទីដឹកនាំទឹកនិងអំបិលខនិជទៅកាន់ជាលិកានាំកណ្តាលឬសដោយស្រូបតាមរោមជញ្ជក់ ។
- អង់ដូឌែមៈ ជាស្រទាប់ក្នុងបង្អស់នៃសំបក ។ កោសិកាទាំងឡាយនៃសំបកមាននាទីត្រួតពិនិត្យចលនាទឹកនៅក្នុងស៊ីឡាំងកណ្តាល ។
- ស៊ីឡាំងកណ្តាលៈ ត្រូវបានព័ទ្ធជុំវិញ ដោយកោសិកាមួយស្រទាប់ដែលស្ថិតនៅផ្នែកខាងក្រោមជាប់និងអង់ដូឌែម ៕