ដើម្បីវាយតំលៃបានយ៉ាងឆាប់រហ័សពីកំរិតជីវភាពប្រជាជនក្នុងតំបន់ យើងត្រូវវិភាគទៅលើៈ
កត្តាធម្មជាតិៈ ធម្មជាតិជាអ្វីដែលកើតឡើងមកដោយឯង ។ ហើយវាពិតជាសំខាន់ណាស់ពេល យើងមើលពីកំរិតជីវភាពរបស់ប្រជាជននៅតំបន់ណាមួយ ព្រោះវាអាចឆ្លុះបញ្ចាំងពីលក្ខណៈអំណោយ ផលឬមិនអំណោយផលក្នុងតំបន់ ។ លក្ខខណ្ឌធម្មជាតិទាំងនោះរួមមានៈ
- ទីតាំងភូមិសាស្ដ្រ អំណោយផលដល់ការរៀបចំ និងអភិវឌ្ឍន៍
- ធនធានធម្មជាតិ ដែលរួមមានព្រៃឈើ សត្វព្រៃ ធនធានរ៉ែ ប្រព័ន្ធផ្លូវទឹក និងប្រភពទឹកសម្រាប់ប្រើប្រាស់ ( ស្ទឹង ទន្លេ បឹង ត្រពាំង ប្រឡាយ ព្រែក )
- ប្រភេទដី គុណភាពដី
កត្តាសង្គម និងសេដ្ឋកិច្ច
- ប្រភេទលំនៅដ្ឋានៈផ្ទះខ្ទម ប្រក់ស្បូវ ប្រក់ស្លឹក ប្រក់ស័ង្កសី ប្រក់ក្បឿង ឬជាផ្ទះថ្ម
- សំភារៈសម្រាប់ប្រើប្រាស់ ( សំភារៈប្រើប្រាស់ក្នុងផ្ទះ កសិកម្ម)
- ទ្រព្យសម្បត្តិដែលពួកគាត់មាន
- ប្រព័ន្ធនិងប្រភេទផ្លូវគមនាគមន៍
- ទីផ្សារ
- សេវាមូលដ្ឋានក្នុងតំបន់មានសាលារៀន ប្រព័ន្ធសុខាភិបាល ទឹកសម្រាប់ប្រើប្រាស់ អគ្គិសនី
- ព្រំប្រទល់រដ្ឋបាល ( ដី ផ្ទះ សម្រាប់ប្រើប្រាស់ឬបង្កបង្កើនផល )
- គម្របរុក្ខជាតិ និងប្រភេទដំណំាបន្ទាប់បន្សំ ) ។