2019-01-24 00:41
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ហាមីនមានទំនាក់ទំនងទៅនឹងភាពក្រីក្ររបស់ប្រជាជនដោយសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ពួកគេតែងប្រកបរបរកសិកម្ម ។ ប្រសិនបើផ្ទៃដដីនោះមានមីន ឬគ្រាប់មិនទាន់ផ្ទុះបង្កប់ក្នុងដីនោះវានាំឪ្យមានគ្រោះថ្នាក់ចំពោះពួកកាត់ ។ ក្រៅពីការងារធ្វើស្រែប្រជាជនខ្លះប្រកបរបរបោចវល្លី៍រុករកសត្វក្នុងព្រៃ ឬ គាត់ឈើដែលជាហេតុនាំឪ្យមានគ្រោះថ្នាក់ព្រោះផ្ទៃដីតំបន់ទាំងនោះភាគច្រើនមានមីន និងគ្រាប់មិនទាន់ផ្ទុះ ។ ហេតុផងទាំងអស់នោះហើយដែលធ្វើឪ្យប្រជាកសិករកាន់តែត្រទៅៗ ។
Answer 2
+បញ្ហាមីនមានទំនាក់ទំនងទៅនឹងភាពក្រីក្ររបស់ប្រជាជនដោយសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រដូចតទៅ៖
ដូចយើងដឹងស្រាប់ហើយថា ជាទូទៅប្រជាជនត្រូវការដីសម្រាប់សង់លំនៅឋាន ដាំដំណាំ ធ្វើស្រែចំការ សង់សាលារៀន មណ្ឌលសុខភាព វត្តអារាម កសាងផ្លូវ ឬស្ពានឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយទៀត ។ ដូចនេះកាលណាប្រជាជនរស់នៅក្នុងតំបន់ដែលសំបូរគ្រាប់មីន វានឹងផ្តល់នូវឥទ្ធិពលអវិជ្ជមានជាច្រើនដល់ប្រជាជន ដូចជា៖
-ប៉ះពាល់ផ្លូវចិត្ត មានការលំបាកផ្លូវចិត្ត(ដំបៅចិត្តសាស្ត្រ) ដល់ប្រជាជនម្នាក់ៗនិងគ្រួសារ
-ការអភិវឌ្ឍមូលដ្ឋានត្រូវរាំងស្ទះ ឬអភិវឌ្ឍយឺតយ៉ាវ
-កាត់បន្ថយសកម្មភាពរកស៊ីជួញដូររបស់ប្រជាពលរដ្ឋ
-មីនជាឧបសគ្គយ៉ាងធំធេងដល់វិស័យកសិកម្ម (កាត់បន្ថយផ្ទៃដីដាំដុះ)
-ជីវភាពប្រជាជនកាន់តែលំបាកទៅៗ មិនល្អប្រសើរ ដោយសារគ្មានដីធ្វើកសិកម្ម
-កត្តាជីវភាពមិនគ្រប់គ្រាន់ធ្វើឱ្យប្រជាជនខ្លះសម្រេចចិត្តចូលទៅក្នុងតំបន់មីនដើម្បីស្វែងរកអាហារនិងផ្លែឈើ ជាហេតុធ្វើឱ្យពួកគេរឹងរឹតតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងភាពក្រីក្របន្ថែមទៀត ។
សរុបមក កត្តាខាងលើនេះហើយដែលធ្វើឱ្យបញ្ហាមីន ក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការសេដ្ឋកិច្ចហើយជះឥទ្ធិពលដល់ជីវភាពប្រជាជន ដែលនាំឱ្យខិតទៅរកភាពក្រីក្របន្តិចម្តងៗ ។