Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាខ្មែរក្រហមសម្លាប់ប្រជាជនខ្លួនឯងព្រោះ៖

  • ទី១៖ ពួកខ្មែរក្រហមត្រូវការសងសឹកចំពោះវណ្ណៈដែលពួកគេបានចងគំនុំ ។ ដោយសារពួកមេដឹកនាំខ្មែរក្រហមស្ទើរតែទាំងអស់ មានរឿងរ៉ាវឈឺចាប់រៀងៗខ្លួនក្នុងរបបមុនៗដែលពួកគេមាន​បទពិសោធន៍ហើយពេលពួកគេ ដណ្តើមអំណាចបានក៏ប្រែក្រឡាស់សង្គមខ្មែរទៅតាមបែបផែនផ្ងានិងផ្កាប់បាតដៃអញ្ចឹងទៅ ។
  • ទី២៖ មកពីប្រកាន់យកបដិវត្តន៍កុំមុយនីស្តធ្វើជាមាគ៌ាតស៊ូនោះតម្រូវឲ្យមានការ « កំទេច » ដើម្បី « កសាងជាថ្មី » ។
  • ទី៣៖ គោលការណ៍ « មហាលោតផ្លោះមហាអស្ចារ្យត » ដើម្បីសម្រេចគោលដៅឲ្យឆាប់រហ័ស ។
  • ទី៤៖ គំនិតស្នេហាជាតិនិយមជ្រុលងងឹតងងុលដោយតម្រូឲ្យជឿជាក់តែលើអង្គការមួយបើពុំនោះទេត្រូវសម្លាប់ចោល
  • ទី៥៖ ការអប់រំបំពាក់កំហឹងវណ្ណៈដល់កម្មាភិបាលខ្មែរក្រហម តាំងពីមុនឆ្នាំ១៩៧៥ ឲ្យប្រឆាំងនិងសងសឹកចំពោះវណ្ណៈក្រៅពីកម្មករកសិករក្រីក្រ ដោយមេដឹកនាំជាន់ខ្ពស់របស់អង្គការ
  • ទី៦៖ នយោបាយវិមជ្ឈការផ្តល់សិទ្ធិអំណាចកាប់សម្លាប់មនុស្សដល់កម្មាភិបាលថ្នាក់ទាប ដែលភាគច្រើនជាមនុស្សមានការសិក្សាតិចតួច ឬល្ងង់ខ្លៅធ្វើជាមេដឹកនាំតាមមូលដ្ឋាន
  • ទី៧៖ ប៉ុលពតមានជំងឺសង្ស័យថា មានសត្រូវលាក់មុខនៅជុំវិញខ្លួនកំពុងរៀបផែនការក្បត់សម្លាប់គាត់ ទើបគាត់ចាត់ការសម្លាប់សមមិត្តរបស់ខ្លួនយ៉ាងរង្គោលតាមខ្សែនីមួយៗ
  • ទី៨៖ គោលនយោបាយបោសម្អាត សម្រិតសម្រាំងខ្មាំងចាប់តាំងពីរដ្ឋមន្រ្តីរដ្ឋការ និងយោធាក្នុងរបបចាស់​ប្រជាជន ១៧មេសារហូតដល់កម្មាភិបាលក្នុងជួរបក្សរបស់ខ្លួន ដែលអង្គចារចោទថាជាភ្នាក់ងារខ្មាំងស៊ីរូងផ្ទៃក្នុងមាន CIA , KGB និងភ្នាក់ងារសម្ងាត់យួនគឺសំដៅអ្នកធ្លាប់រៀនសូត្រនៅស្រុកយួន ដែលយួនរៀតកុងលើកឲ្យធ្វើជាប្រធាន ឬមេបញ្ជាការយោធា និងយណបណ្តុះបណ្តាលក្នុងតំបន់រំដោះអំឡុងឆ្នាំ ១៩៧០.១៩៧៣ ។ អ្នកទាំងនោះត្រូវមេខ្មែរក្រហមចោទលាបពណ៌ថា៖ « ក្បាលយួនខ្លួនខ្មែរ » ដាច់ខាតគឺត្រូវតែកម្ទេស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login