អភិវឌ្ឍន៍ស្ពាន ថ្នល់ គឹកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
ពន្យល់៖
- អភិវឌ្ឍវិស័យកសិកម្ម៖ ជួយដោះដូរកសិផលទៅកាន់ទីផ្សារមាន ភាពងាយស្រួល និងជួយជំរុញកសិកម្មឲ្យមានការរីកចម្រើន ៕ ឧទាហរណ៍ៈ ស្រូវ អង្ករ ដំឡូង ពោត សណ្តែក ផ្លែឈើ សត្វស្រុក
- អភិវឌ្ឍឧស្សាហកម្ម៖ ជួយដឹកជញ្ជូនរូបធាតុដើម និងផលិតផលសម្រេចទៅកាន់រោងចក្រនិងទៅទីផ្សាររក្នុងនិងក្រៅប្រទេសបានទាន់ពេលវេលា ។ ឧទាហរណ៍ៈ កៅស៊ូ សម្លៀកបំពាក...
- ពាណិជ្ជកម្ម៖ ងាយស្រួលចែកចាយផលិតផលសម្រេច នាំចេញនាំចូល ឆាប់រហ័ស ទាន់ពេលវេលាអស់សោហ៊ុយតិច
- គមនាគមន៍៖ មានផ្លូវគ្រប់ខ្វាត់ខ្វែងងាយស្រួលធ្វើការងារ ផ្តល់ការងារដល់ប្រជាជនបានច្រើនផ្នែកសេវាដឹកជញ្ជូន
- ទេសចរណ៍៖ ទាក់ទាញទេសចរណ៍ ទាំងក្នុងនិងក្រៅស្រុកដោយសារការធ្វើដំណើរបានឆាបរហ័ស តម្លៃថោក មានផាសុខភាពនិងសុវត្ថិភាពដល់ទេសចរណ៍
- ផ្នែកសុខាភិបាល៖ ជួយសម្រួលក្នុងការដឹកជញ្ជូនជំងឺទៅកាន់មន្ទីរពេទ្យ មណ្ឌលសុខភាពបានទាន់ពេលវេលា កាត់បន្ថយគ្រោះថ្នាក់ឬស្លាប់របស់ប្រជាជន ។
សន្និដ្ឋាន៖ ស្ពាន ថ្នល់ រីកចម្រើន គឹបានជួយដល់គ្រប់វិស័យទាំងអស់ដែលធ្វើឲ្យប្រជាជនមានការងារធ្វើទទួលបានប្រាក់កម្រៃមានជីវភាពប្រសើរឡើងគឹជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។