2020-10-04 09:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សីលញាណ គឺជាសញ្ចេតនានៃចិត្តប្រកបដោយនិយាម ក្នុងការអប់រំ ហើយញុំាងឲ្យមនុស្សប្រព្រឹត្តតែអំពើល្អ និងចេះដោះស្រាយបញ្ហាប្រកបដោយកុសល ចៀសរៀងការប្រព្រឹត្តអំពើអកុសល ។
ចិត្តញាណ គឺជាអព្ភន្តរញ្ញាណដែលប្រាប់ពីភាពពិតនៃចិត្ត ឲ្យស្គាល់និងដឹងពីសញ្ចេតនា និងងសកម្មភាពដែលយើងបានធ្វើ ។
ទំនាក់ទំនងរវាងចិត្តញាណ និងសីលញាណគឺៈ
សីលញាណនិងចិត្តញាណ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និតបំផុតដែលពុំអាចខ្វះមួយណាបានឡើយ ។ ពីព្រោះថាបើមនុស្សយើងគ្មានចិត្តទេនោះ និងមិនធ្វើឲ្យមនុស្សយើងកើតមាននូវសីលញាណបានឡើយ គឺចិត្តញាណជាប្រធានសង្កេតពិនិត្យហើយ សីលញាណជាអ្នកវិភាគ ពីចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ ។ បើមនុស្សគ្មានចិត្តញាណនោះទេ នោះគេនិងចាត់ទុកមនុស្សនោះជាមនុស្សគ្មានឆន្ទៈគ្មានសញ្ចេតនា ជាមនុស្សដែលគ្មានសីលញាណ ។ ដូចនេះអត្ថិភាពនៃចិត្តញាណជាកត្តាចាំបាច់នៃអត្ថិភាពរបស់សីលញាណ ។