Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2020-10-04 09:02

ដើម្បីឲ្យកូនមានការអភិវឌ្ឍន៍ពេញលេញ គ្រួសារ សាលារៀន និងសង្គមត្រូវយកចិត្តចំពោះកុមារគ្រប់រូបដូចមានរៀបរាប់ខាងក្រោមនេះ៖

ភារកិច្ចរបស់គ្រួសារ

  • ចិញ្ចឹមបីបាច់ថែរក្សាកុមារឲ្យមានការលូតលាស់ កាយសម្បទាបញ្ញា និងសញ្ចេតនា បំពេញតម្រូវការក្នុងការរៀនសូត្ររបស់កុមារ ( ឧបត្ថម្ភសម្ភារៈនិងស្មារតី )
  • អប់រំកូនឲ្យមានសុជីវធម៌ សីលធម៌ ចេះគោរពសិទ្ធិអ្នកដទៃ ថែរក្សាទំនៀមទម្លាប់បន្តវង្សត្រកូលគ្រួសារ

ភារកិច្ចរបស់សាលារៀន

  • ផ្តល់ចំណេះដឹងក្នុងមុខវិជ្ជានានា
  • បណ្តុះបំណិនទូទៅ និងបំណិនវិជ្ជាជីវៈតាមរយៈការអនុវត្តសកម្មភាពជាក់ស្តែង
  • បណ្តុះឥរិយាបថត្រឹមត្រូវ សមស្របតាមតម្រូវការក្នុងការអភិវឌ្ឍសង្គម

ភារកិច្ចរបស់សង្គម

  • ឧបត្ថម្ភគាំទ្រការអប់រំរបស់សាលារៀនដូចជា ជួយផ្គត់ផ្គង់ហេដ្ឋារចនសម្ព័ន្ធការផ្គត់ផ្គង់គ្រួសារ ការផ្គត់ផ្គង់សម្ភារៈសិក្សារួមទាំងការបំពេញសំណូមពរផ្សេងៗទៀតរបស់សាលារៀន
  • បង្កលក្ខណៈឲ្យកុមារមានភាពកក់ក្តៅ និងសុវត្ថិភាពក្នុងការរស់នៅតាមរយៈការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការថែរក្សាអនាម័យសុខភាព
  • ផ្តល់ការងារសម្រាប់កុមារដែលបានបញ្ចប់ការសិក្សា
  • បំបាត់ចោលការរើងអើង ការកេងប្រវ័ញ្ចលើកុមារ ។

សន្និដ្ឋាន៖ មជ្ឈដ្ឋានបីខាងលើ គឺគ្រួសារ សាលារៀន និងសង្គម ត្រូវមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយគ្នា ដើម្បីធានាការលូតលាស់និងរីកចម្រើនពេញលេញតាមសក្តានុពលរបស់កុមារ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login