ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បច្ចុប្បន្នមនុស្សលោកបានបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។ ការបំពុលខ្យល់មានន័យថាជាការកាត់បន្ថយគុណភាពនៃខ្យល់ដកដង្ហើមសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ និងរុក្ខជាតិដោយបំផ្លាញឧស្ម័នអុកស៊ីសែនហើយជំនួសវិញដោយឧស្ម័នពុលនានាមានឧស្ម័នកាបូនិច ឧស្ម័នអ៊ីដ្រូកាបួជាដើម ។
ការបំពុលខ្យល់មានប្រភពមកពី
ដើម្បីកាត់បន្ថយការបំពុលខ្យល់ គេអាចរកឃើញនិងប្រើប្រាស់វីធីផ្សេងៗ។
ការបំពុលទឹក
មានន័យថាជាការធ្វើឲ្យទឹកបាត់បង់អុកស៊ីសែននិងបាត់បង់អនាម័យសម្រាបទ្រទ្រង់ជីវីតមនុស្ស សត្វ និងរុក្ខជាតិ ។ ការបំពុលទឹក ( ទឹកសមុទ្រ ទឹកសាប ) គឹជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរ ពីព្រោះស្ថានប្រព័ន្ធនៅក្រោមខ្សែទឹកនៅតំបន់ទីក្រុង តំបន់ឧស្សាហកម្ម ឬកំពង់ផែនានាមតែងតែរងការបំពុលជាញឹកញាប់ ពីកាកសំណល់ដែលគេមិនបានធ្វើប្រព្រឹត្តិកម្ម ឬធ្វើប្រព្រឹត្តិកម្មពុំបានត្រឹមត្រូវ ។
ក្រៅពីនោះការបំពុលទឹកមានប្រភពនៅកន្លែងធ្វើអាជីវកម្មរ៉ែ ការបូមភក់ ការលាងនាវាដឹកប្រេង កាបង្ហូរចូលទៅក្នុងទឹកនូវកាកសំណល់ពីលំនៅស្ថាន ឬពីកន្លែងចិញ្ចឹមសត្វ ការធ្លាយកំពប់ប្រេងពីកប៉ាល់ ។
ការបំពុលដោយសូរសំឡេង
ការរំខានអារម្មណ៍របស់មនុស្សដោយសូរសំឡេងនានាដែលមានកម្រិតលើសពីសេចក្តីត្រូវការស្តាប់របស់មនុស្ស ។
ការបំពុលសំឡេងច្រើនកើតតមានទីក្រុងដែលប្រមូលផ្តុំដោយយានយន្តគ្រប់ប្រភេទ ។ ក្រៅពីនេះការបំពុលសំឡេង មានប្រភពមកពីការប្រើប្រាស់ឧបករណ៍បំពងសំឡេងនានា ការធ្វើឲ្យអាវុធនានា ការប្រើប្រាស់ឧបករណ៍ម៉ាស៊ីននានា សម្រែកហ៊ោកញ្ជៀវកងរំពងរបស់មនុស្ស ។
មនុស្សដែលទទួលរងការបំពុលសំឡេងមានការហេវហត់អស់កម្លាំង មួម៉ៅ តប់ប្រមល់ និងអាចមានការខូចសោតវិញ្ញាណទៀតផង ។