ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
តាមន័យក្នុងវចនាក្រមខ្មែរសម្ដេច ជួន ណាត លោកពន្យល់ថា
សត្វដែលកើត, សត្តលោក; ជនមានកិលេសក្រាស់, ជនអ្នកមានសេចក្ដីសៅហ្មង, សត្វលោកក្រៅអំពីអរិយបុគ្គលទាំង៨ពួក បុថុជ្ជនមានច្រើនប្រភេទ មានកល្យាណបុថុជ្ជន, បាបបុថុជ្ជន; បណ្ឌិតបុថុជ្ជន, ពាលបុថុជ្ជន ជាដើម ។ តាមន័យក្នុងអភិធម្មបិដកលេខ ៨៣ ថា
បុគ្គលមិនទាន់លះកិលេសណាមួយ ដាច់ជាសមុច្ឆេទគឺមិនទាន់កាត់ដាច់ ទាំងមិនមានសេចក្តីព្យាយាម ដើម្បីលះបង់កិសេលទាំងនោះផង នេះហៅថា បុថុជ្ជន ។
ជូនចំណេះដឹងពី សុធម្មា ហាងលក់គ្រឿងបុណ្យ នៅផ្សារបុរីសន្តិភាពពីរ ដូចមានក្នុងស្លាកយីហោខាងលើ ។