ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ចំណងប្រាំប្រការដែលគ្រប់គួស្វាម៉ីត្រូវដឹង
ចាស់ៗសម័យបុរាណ លោកតែងតែប្រដៅកូនចៅថា គ្រប់មនុស្សទាំងអស់ដែលកើតមកគឺនឹងត្រូវជាប់ចំណង ៥ ប្រការ ដែលចំណងទាំងនោះមានដូចជា៖
ទី១កូន៖ កូនជាចំណងក (ជារឿងធម្មតាគ្រប់គូស្រករដែលបានរៀបការហើយនោះគឺត្រូវតែមាន
បុត្រដើម្បីបង្កើតជាគ្រួសារមួយដ៏ពេញលេញ និង ដើម្បីបន្តរវង្សត្រកូលនៃគ្រួសារនីមួយៗ ដែលនេះហើយជាចំណងព្រោះកាលណាមានកូនគឺតួនាទីជាម្តាយឪពុកត្រូវមើលថែរក្សាអោយបានទាំងសុខភាព ការអប់រំ ការរស់រាន្តបានសេចក្តី និង មានការងារជាច្រើនទៀតដែលត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីកូន…..)។
ទី២ ប្រពន្ធ៖ ប្រពន្ធជាចំណងដៃ (មានន័យថាកាលណាដែលមានប្រពន្ធគឺយើងមិនមែនមាននៅខ្លួនមួយដូចមុនទេ ត្រូវមានការងារជាច្រើនដែលត្រូវធ្វើរួមគ្នាចេះពិភាគ្សាគ្នា ជួយគ្នាទៅវិញទៅមក ព្រោះពេលព្រាបបានដូចជា៖ ទឹក & ត្រី ទូក & ច្រវ៉ា)។
ទី៣ ទ្រព្យ៖ ទ្រព្យជាចំណងជើង (ជាធម្មតាកាលណាមានប្រពន្ធកូនអ្វីដែលត្រូវគិតទៀតគឺទ្រព្យសម្បត្តិ ដែលជាគ្រឿងបង្កើតនូវភាពរុងរឿង ថ្លៃថ្នូនៅក្នុងសង្គម ទោះបីមិនបានជាសេដ្ឋី ក៏គួរមានសមរម្យដែរ នៅពេលមានកម្មវិធីផ្សេងៗ។
ទី៤ ឪពុកម្តាយខាងប្តី៖ ជាចំណងនៃតួនាទីសម្រាប់កូនប្រសាប្រុស ស្រី (នៅពេលក្រោយរៀបការគឺយើងបានបន្ថែមនៅអ្នកមានគុណពីលើអ្នកមានគុណបច្ចុប្បន្ន ទោះជាយ៉ាងណាលោកដែលជាអ្នកមានគុណខាងស្វាម៉ីក៏ដោយគឺមានគុណដូចគ្នាយើងគួរតែគោរពស្រលាញ់ដូចគ្នា)។
ទី៥ ឪពុកម្តាយខាងប្រពន្ធ៖ ជាចំណងនៃតួនាទីសម្រាប់កូនប្រសាប្រុស ស្រី
(នៅពេលក្រោយរៀបការគឺយើងបានបន្ថែមនៅអ្នកមានគុណពីលើអ្នកមានគុណបច្ចុប្បន្ន ទោះជាយ៉ាងណាលោកដែលជាអ្នកមានគុណខាងភិយាក៏ដោយគឺមានគុណដូចគ្នាយើងគួរតែគោរពស្រលាញ់ដូចគ្នា)។
សរុបទី៤ និង ទី៥ (គឺមិនថាឪពុកម្តាយខាងស្រី ឬ ខាងប្រុសក៏ដោយគឺត្រូវគោរពលោកទាំងអស់ស្មើរៗគ្នា ព្រោះមានលោកមានគុណដូចគ្នា)។