ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ស្នេហាមិនមែនជារឿងលេងសើច ដែលអាចតែចេះបង្កើតដើម្បីតែកំដរអារម្មណ៍ប៉ុណ្ណោះទេ។
ស្នេហាមិនមែនជាលះបង់គ្រប់យ៉ាងតែម្ខាង ហើយម្ខាងទៀតធ្វើព្រងើយកន្តើយឡើយ។
ស្នេហាមិនមែនជាប់កម្មសិទ្ធិបញ្ញា តែស្នេហាត្រូវតែមានភាពស្មោះត្រង់ ហើយផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក។
ស្នេហាមិនមែនរឿងដែលងាយនឹងបង្កើត វាអាចទៅបានដរាបណាទាំងពីរមានក្តីស្រឡាញ់ឱ្យគ្នា។ បើសិនវាគ្រាន់តែជាការបង្ខំចិត្ត នោះវាក៏មិនក្តីសុខដែរ។
កុំព្រោះតែស្នេហាធ្វើឱ្យយើងព្យាយាមលះបង់ទៅជាមួយមនុស្សដែលគេមិនស្រឡាញ់យើង។
កុំដោយសារតែចិត្តយើង ទៅឃាត់គេមិនឱ្យមានសេរីភាពនៅពិភពដែលគេចង់ទៅ។
ស្នេហាមិនមែនជាការមានអារម្មណ៍រំជើបតែមួយរយ:ពេលនោះទេ តែស្នេហាគឺជាការផ្តល់ឱ្យគ្នាទៅវិញទៅមកនូវក្តីស្រឡាញ់ពិតប្រាកដ ហើយមិនអាចមានមនុស្សទីបីចូលមកជ្រៀតជ្រែក។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=187591393233023&set=a.105573171434846