ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
_ការកើតមកនៅលើលោកមួយនេះ ជឿថាមិនមាននរណាម្នាក់ដែលសម្បូរបែបទៅគ្រប់យ៉ាងទាំងអស់នោះទេ។ យ៉ាងហោចណាស់ក៏ត្រូវជួបទុក្ខខ្លះហើយ។
_រៀនទទួលយកនូវរឿងដែលកើតឡើង កុំអន់ចិត្តដោយសារតែរឿងមិនដូចបំណង។ មិនយូរទេថ្ងៃណាមួយយើងនឹងអាចរកក្តីសុខឱ្យខ្លួនឯងបាន។
_ទោះបីជាយើងក្រទ្រព្យ ប៉ុន្តែបេះដូងរបស់យើងមិនក្រនោះទេ ប្រសិនជាយើងមិនដាក់សម្ពាធ ហើយមើលខ្លួនឯងក្នុងភាពអវិជ្ជមាន។ កុំកង្វល់ដោយសារតែឃើញអ្នកដទៃប្រសើរជាងយើង តែត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងរកភាពជាខ្លួនឯងឃើញ។
_ថ្ងៃនេះយើងអាចមានជីវិតរស់នៅលើផែនដីមួយនេះវាក៏ប្រសើរណាស់ទៅហើយ គួរណាតែអរគុណរឿងគ្រប់យ៉ាងដែលចូលមកក្នុងជីវិត ហើយរឿងណាដែលមិនល្អក៏គ្រាន់តែប្រលែងវាចោលទៅតាមកាលខ្លះ។
_ការមានក្តីសុខវាស្ថិតលើយើងខ្លួនឯង ផ្តល់សេរីភាពខ្លួនឯងឱ្យច្រើនបំផុត ព្រោះអីជីវិតរបស់មនុស្សដែលកើតមកវាប្រើបានតែមួយដងប៉ុណ្ណោះ ចង់ធ្វើអ្វីក៏ប្រញាប់ធ្វើ ហើយក៏គួរតែធ្វើវាឱ្យបានល្អបំផុត។
អត្ថបទ: ខ្លឹមសារ-KlemSa
Reference:
https://web.facebook.com/photo?fbid=188946183097544&set=a.105573171434846