2021-10-11 14:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
យោង ៖ ច្បាប់ស្ដីពីទូរគមនាគមន៍
ក.ប.ទ. មានសមត្ថកិច្ចដូចតទៅ ៖
ក- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងក្របខណ្ឌគតិយុត្តសម្រាប់គ្រប់គ្រងប្រតិបត្តិការ ទូរគមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ខ- ធ្វើជាហត្ថលេខី និងជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើ
វិស័យទូរគមនាគមន៍
គ- ជំរុញការបង្កើត និងការប្រើប្រាស់កម្មវិធីកាតព្វកិច្ចសេវាសកល និងផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ
ឃ- ផ្តល់សេចក្តីណែនាំ ជួយសម្រួលកិច្ចការពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ដល់ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
ង- លើកកម្ពស់ និងជំរុញការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព
ច- ចេញប្រកាសពាក់ព័ន្ធនឹងចំណុចដូចខាងក្រោម ៖
១) លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការកែប្រែ ការព្យួរ ការផ្ទេរ និងការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ
២) ការតភ្ជាប់បណ្តាញរវាងប្រតិបត្តិករទូរគមនាគមន៍
៣) ការកំណត់ស្តង់ដាសម្រាប់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញ និងការផ្តល់សេវាទូរគមនាគមន៍ ព្រមទាំងស្តង់ដាគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍
៤) ប្លង់លេខទូរគមនាគមន៍ជាតិ និងអាសយដ្ឋានអេឡិកត្រូនិក
៥) លក្ខខណ្ឌនៃការបែងចែក និងការប្រើប្រាស់បន្ទារហ្វេ្រកង់ស៍ និងការផ្តល់ ការកែប្រែ
ការព្យួរ ការផ្ទេរ និងការដកហូតអាជ្ញាបណ្ណហ្វ្រេកង់ស៍វិទ្យុ
៦) សកម្មភាពប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់របស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍
៧) ការគ្រប់គ្រងប្រព័ន្ធ និងសេវាអ៊ិនធឺណិត និង
ឆ- បំពេញកិច្ចការផ្សេងទៀតដែលមានចែងនៅក្នុងច្បាប់នេះ ឬបទប្បញ្ញត្តិផ្សេងទៀតដែលពាក់ព័ន្ធ។