Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ច្បាប់សញ្ជាតិ, ជនបរទេស

ជាធម្មតា ជនជាតិខ្មែរតែងតែ ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញ ការចាប់កំណើតនៅក្នុងទឹកដឹកម្ពុជា ក៏ទទួលបានសញ្ជាតិខ្មែរដោយស្វ័យប្រវត្តិដូចគ្នា។ ដោយឡែកចំពោះជនបរទេសដែល ចង់បានជាសញ្ជាតិខ្មែរ គឺត្រូវគោរពតាម លក្ខខណ្ឌ និងវិធានផ្សេងៗដែល ប្រទេសកម្ពុជាបានកំណត់ឡើង ដើម្បីអោយជនបរទេស អាចទទួលបានសញ្ជាតិជាខ្មែរ ដោយយោងទៅតាម ច្បាប់ស្តីពីសញ្ជាតិ និងអនុក្រឹត្យផ្សេងៗទៀតរបស់រាជរដ្ឋា​ភិបាល។ ដោយអនុលោមទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងអនុម័តកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៨ បានចែងថា ជនបរទេសដែលមានបំណងចង់សុំសញ្ជាតិខ្មែរ ត្រូវអនុវត្តទៅតាមរយៈ៖

១. ការទទួលបានសញ្ជាតិខ្មែរដោយការស្មុំកូនពេញលេញ

យោងតាមមាត្រា ១០ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា កូនជនបរទេសដែលត្រូវបានសុំជាកូនស្មុំពេញលេញដោយសហព័ទ្ធពលរដ្ឋខ្មែរ ត្រូវទទួលបានសញ្ជាតិខ្មែរ នៅពេលដែលស្មុំកូនពេញលេញត្រូវបានបង្កើតឡើងស្របតាមច្បាប់ជាធរមាន។

២. ការទទួលបានសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍

យោងតាមមាត្រា ១១ នៃច្បាប់ស្តីពីសញ្ជាតិថ្មី បានចែងថា​ ស្រ្តី ឬបុរសដែលយកប្តី ឬប្រពន្ធពលរដ្ឋខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍ អាចទាមទារសញ្ជាតិខ្មែរបាន លុះណាតែស្រ្តី ឬបុរសនោះបានរស់នៅជាមួយគ្នារយៈពេលបីឆ្នាំ ក្រោយចុះបញ្ជីអាពាហ៍ពិពាហ៍ ​និងបានស្នាក់នៅយ៉ាងហោចរយៈពេល ១២ខែ ពេញលេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ត្រូវបានអនុញ្ញាតឲ្យសុំទាមទារសញ្ជាតិខ្មែរជាចង្កោមគ្រួសារចំពោះជនបរទេសជាម្តាយ ឬឪពុកដែលមានកូនជាអនីតិជន។

យោងតាមមាត្រា ១២ នៃច្បាប់សញ្ជាតិឆ្នាំ២០១៨ ជនបរទេសដែលអាចសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍បាន ត្រូវបំពេញលក្ខខណ្ឌដូចតទៅ៖ (១) មានគំនិត មាយាទ និងសីលធម៌ល្អ (២) ពុំដែលមានទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមណាមួយ (៣) មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅពេលដាក់ពាក្យសុំទាមទារសញ្ជាតិខ្មែរដោយអាពាហ៍ពិពាហ៍ (៤) ចេះនិយាយភាសាខ្មែរ ចេះអក្សរខ្មែរ និងយល់ដឹងប្រវត្តិសាស្ត្រខ្មែរខ្លះ (៥) មានបញ្ញា និងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ ឬនាំឲ្យមានបន្ទុកដល់ជាតិ។

បែបបទ​និង​នីតិវិធី​នៃ​ការទាមទារ​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។ ការផ្តល់​សញ្ជាតិ​ខ្មែរ តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ​។​ ជាការ​កត់សម្គាល់ ច្បាប់​បាន​បញ្ជាក់ថា នៅក្នុង​ករណីនេះ ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាត់​សញ្ជាតិ​ខ្មែរ ដោយសារតែ​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនបរទេស​ឡើយ​។

៣. ការទទួលបានសញ្ជាតូបនីយកម្ម

យោងទៅតាមច្បាប់ស្តីពីសញ្ជាតិថ្មី ជនបរទេស ជាគោលការណ៍អាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតូបនីយកម្ម។ សញ្ជាតូបនីយកម្ម មិនមែនជា​សិទ្ធិ​របស់​អ្នកស្នើសុំ​ឡើយ គឺជា​ការអនុគ្រោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែប៉ុណ្ណោះ ក្នុងការ​សម្រេច​ឲ្យ​ជនបរទេស​ណា​ម្នាក់​ទទួល​សញ្ជាតិ​ខ្មែរ​។ ទោះ​ក្នុង​ប្រការ​ណាក៏ដោយ ពាក្យសុំ​នោះ​អាច​ត្រូវ​បដិសេធចោល​បាន​តាម​អំណាច​ឆន្ទានុសិទ្ធិ​របស់ប្រទេសកម្ពុជាបាន។

ម្យ៉ាងវិញទៀត ជនបរទេសដែលមានសហព័ទ្ធ ឬកូនជាអនីតិជន ដែលមានបំណងស្នើសុំចូលសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្ម អាចដាក់ពាក្យស្នើសុំជាចង្កោមគ្រួសារ ។ លើសពីនេះទៀត ជនបរទេសអាចសុំដូរផ្លាស់ឈ្មោះជាខ្មែរបាន ដោយក្នុងករណីនេះ ត្រូវសរសេរបញ្ជាក់ឈ្មោះ នោះក្នុងពាក្យសុំសញ្ជាតូបនីយកម្មរបស់ខ្លួន។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login