Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោតអនុម័ត​ដោយ​សំឡេង​ប្រកៀកប្រកិត​គ្នា​នូវ​សេចក្តី​សម្រេច អំពី​កញ្ចប់​ថវិកា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ៣,៥​ លាន​លាន​ដុល្លារ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដែល​នឹង​ផ្តល់​សម្រាប់​គម្រោងចំណាយលើសេវា​គ្រួសារ កម្មវិធី​បរិស្ថាន​ និង​សុខភាព។

 

កញ្ចប់​ថវិកា​នេះ​ រួមបញ្ចូល​អាទិភាព​ជា​ច្រើនរបស់​លោក​ប្រធានាធិបតី Joe Biden ហើយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ដោយ​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោកBidenតែ​ប៉ុណ្ណោះ គឺ​ក្នុង​សំឡេង​៥០​ទល់​និង​៤៩។

 

ប្រធាន​សំឡេង​ភាគ​ច្រើន​ខាង​គណបក្ស​ប្រជាធិបតេយ្យក្នុង​ព្រឹទ្ធសភា​អាមេរិក លោកChuck Schumer បាន​និយាយ​ថា សេចក្តី​សម្រេចលើ​កញ្ចប់​ថវិកា​នេះ​ នឹង​ផ្តល់​នូវ​ «ការវិនិយោគជា​ប្រវត្តិសាស្ត្រ​ទៅ​លើ​ការ​ងារ​របស់​ពលរដ្ឋ​អាមេរិកាំង ក្រុម​គ្រួសារ​អាមេរិកាំង​ និង​ការ​ប្រយុទ្ធប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ»។

 

មេដឹកនាំ​សំឡេង​ភាគតិច​ខាង​គណបក្ស​សាធារណរដ្ឋ​លោកMitch McConnell បាន​ទទួល​ស្គាល់នៅ​ក្នុង​សុន្ទរកថា​មួយនៃ​កិច្ច​ប្រជុំ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​អង្គារ​មុន​ការ​បោះ​ឆ្នោត​ថា គណបក្ស​សាធារណរដ្ឋ​ដែល​មាន​សំឡេង​ភាគ​តិចនៅ​ក្នុង​ព្រឹទ្ធសភា​ មិន​អាច​មាន​សំឡេង​គ្រប់​គ្រាន់​ ក្នុង​ការ​បញ្ឈប់​ការ​ចង់​បាន​របស់សមាជិកព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​មាន​សំឡេង​ភាគ​ច្រើន​នោះ​ទេ​ ហើយ​លោក​បាន​ហៅ​ការ​បោះ​ឆ្នោត​គាំទ្រ​ពង្រាង​ច្បាប់​នោះ​ថា​ ជា​រឿង​មួយ«ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លំាង​បំផុត»។

 

ពង្រាង​ច្បាប់​នេះ​នឹង​ផ្តល់ការ​អប់រំនៅ​ថ្នាក់​មតេ្តយ្យ​មិនគិត​ថ្លៃ ការ​សិក្សា​នៅតាម​មហាវិទ្យាល័យ​សហគមន៍​មិន​គិត​ថ្លៃ ការពង្រីក​សេវា​ថែទាំ​សុខភាព​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​វ័យ​ចំណាស់​ និង​ផ្តល់​ថវិកា​សម្រាប់​ការ​ថែ​ទាំ​កុមារ។ ច្បាប់​នេះ​ក៏​នឹង​ផ្តល់​ថវិកា​ផង​ដែរ​ ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំងការ​ប្រែប្រួល​អាកាស​ធាតុ កែ​ប្រែ​ច្បាប់អន្តោប្រវេសន៍​ និង​បញ្ចុះ​តម្លៃ​ថ្នាំ​ពេទ្យដែល​មាន​វេជ្ជបញ្ជា​ជា​ដើម៕



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login