Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ខុទ្ទកាល័យ​ស៊ីវិល​ប្រទេស​ស៊ូដង់​បាន​សម្រេច​ចិត្ត​បញ្ជូន​លោក​អតីត​ប្រធានាធិបតី​ Omar al-Bashir​និង​អតីត​មន្រ្តី​ផ្សេង​ទៀត​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ជាច្រើន​ពី​បទ​ប្រល័យ​ពូជសាសន៍​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដែល​ VOA​ ទទួល​បាន​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ូដង់។​

 

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​រដ្ឋមន្ត្រី​ការ​បរទេស​ស៊ូដង់​អ្នកស្រី​ Mariam Sadiq al-Mahdi​បាន​ប្តេជ្ញា​ដូច្នេះ​ប្រាប់​ប្រធាន​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គឺ​លោក​ Karim Khan​ ក្នុង​អំឡុង​ពេល​អ្នកស្រី​ជួប​ជាមួយ​លោក​នៅ​រដ្ឋធានី​ខាទុំ​កាល​ពី​ថ្ងៃ​អង្គារ។​

 

អ្នកស្រី ​Mahdi ត្រូវ​បាន​ដក​ស្រង់​សម្តី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ថា៖ «ខុទ្ទកាល័យ​បាន​សម្រេច​ចិត្ត​ប្រគល់​មន្រ្តី​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិចង់​បាន»។​

 

អង្គការ​ព័ត៌មាន​ជាច្រើន​រួមទាំង​ AFP​ និង ​CNN​ បាន​រាយ​ការណ៍​ថា​ការ​ប្រគល់​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​វេលា​ទេ។​

 

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters​ បាន​រាយការណ៍​ថា​លោក​ Khan​ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ពិភាក្សា​ជាមួយ​មន្រ្តី​ស៊ូដង់​ស្តីពី​ការ​ពន្លឿន​ចំណាត់​នេះ​ដោយសារ​តែ​អំពើ​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​នៅ​តំបន់​ Darfur​ នៅ​ដើម​ទស​វត្សរ៍​២០០០។​ នេះ​បើ​តាម​ប្រភព​មន្ត្រី​ជាន់ខ្ពស់​ពីរ​នាក់​របស់​រដ្ឋាភិបាល​ស៊ូដង់។​

 

លោក​អតីត​ប្រធានាធិបតី ​Bashir ដែល​បាន​គ្រប់គ្រង​ប្រទេស​អស់​រយៈ​ពេល​៣០​ឆ្នាំ​រហូត​ដល់​គាត់​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​នៅ​ឆ្នាំ​២០១៩​នោះ​នៅ​ក្នុង​ចំណោម​អ្នក​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ​ស្វែង​រក៕​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login