Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១. សមត្ថកិច្ច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរសេរកាត់ថា ក.ប.ទ.។  
ក.ប.ទ. មានសមត្ថកិច្ចដូចតទៅ ៖  
ក- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងក្របខណ្ឌគតិយុត្តសម្រាប់គ្រប់គ្រងប្រតិបត្តិការ ទូរគមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា  
ខ- ធ្វើជាហត្ថលេខី និងជាតំណាងនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើ វិស័យទូរគមនាគមន៍ គ- ជំរុញការបង្កើត និងការប្រើប្រាស់កម្មវិធីកាតព្វកិច្ចសេវាសកល និងផែនការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ  
ឃ- ផ្តល់សេចក្តីណែនាំ ជួយសម្រួលកិច្ចការពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ដល់ប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍  
ង- លើកកម្ពស់ និងជំរុញការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាព  
ច- ចេញប្រកាសពាក់ព័ន្ធនឹងចំណុចដូចខាងក្រោម ៖  ១) លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការកែប្រែ ការព្យួរ ការផ្ទេរ និងការដកហូតលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ  ២) ការតភ្ជាប់បណ្តាញរវាងប្រតិបត្តិករទូរគមនាគមន៍  ៣) ការកំណត់ស្តង់ដាសម្រាប់ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញ និងការផ្តល់សេវាទូរគមនាគមន៍ ព្រមទាំងស្តង់ដាគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍  ៤) ប្លង់លេខទូរគមនាគមន៍ជាតិ និងអាសយដ្ឋានអេឡិកត្រូនិក  ៥) លក្ខខណ្ឌនៃការបែងចែក និងការប្រើប្រាស់បន្ទារហ្វេ្រកង់ស៍ និងការផ្តល់ ការកែប្រែ ការព្យួរ ការផ្ទេរ និងការដកហូតអាជ្ញាបណ្ណហ្វ្រេកង់ស៍វិទ្យុ  ៦) សកម្មភាពប្រកួតប្រជែងស្របច្បាប់ និងស្មោះត្រង់របស់ប្រតិបត្តិករទូរគមនាគមន៍ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍  ៧) ការគ្រប់គ្រងប្រព័ន្ធ និងសេវាអ៊ិនធឺណិត និង
ឆ- បំពេញកិច្ចការផ្សេងទៀតដែលមានចែងនៅក្នុងច្បាប់នេះ ឬបទប្បញ្ញត្តិផ្សេងទៀតដែលពាក់ព័ន្ធ។


Reference:

https://mptc.gov.kh/%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%93%e1%9e%b7%e1%9e%84%e1%9e%94%e1%9e%91%e1%9e%94%e1%9e%89%e1%9f%92%e1%9e%89%e1%9e%b6%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%b7/%e1%9e%85%e1%9f%92%e1%9e%94%e1%9e%b6%e1%9e%94%e1%9f%8b/3610/



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login