2021-10-11 15:40
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ចម្លើយខាងក្រោមគឺជាការស្រាវជ្រាវចេញពីឯកសារសៀវភៅ ការស្រាវជ្រាវខ្លីៗពីអ៊ីនធឺណិត និងការពិភាក្សារយៈពេលខ្លឺតែប៉ុណ្ណោះ។
ក. នយោបាយវិមជ្ឈការ
តាមរយៈគោលនយោបាយវិមជ្ឈការរដ្ឋបាលថ្នាក់ជាតិ(រដ្ឋបាលកណ្តាល) ផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវចំពោះកិច្ចការមូយចំនួនអោយទៅរដ្ឋបាលថ្នាក់ក្រោមជាតិ(រដ្ឋបាលមូលដ្ឋាន) ដោយមានចែងក្នុងច្បាប់(អំណាចផ្ទេរ)ដើម្បីបម្រើផលប្រយោជន៍របស់មូលដ្ឋានខ្លូន។ ដើម្បីពង្រឹង និងពង្រិកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅមូលដ្ឋាន និងបង្កើនការចូលរួមពីប្រជាពលរដ្ឋ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន និងការចូលរួមកាត់បន្ថយភាពក្រីក្រ។
ខ. នយោបាយវិសហមជ្ឈការ
តាមរយៈនយោបាយវិសហមជ្ឈការ រដ្ឋបាលកណ្តាលរំលែកកិច្ចការមួយចំនួនទៅឱ្យរដ្ឋបាលមូលដ្ឋានធ្វើការសម្រេចចិត្តដោយខ្លូនឯង តាមរយៈការធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធានដោយមានកំណត់ក្នុងបទបញ្ជា(អំណាចបែង)។ ការបែងចែកអំណាចកណ្តាលនេះមិនមែនមានន័យថាប្រគល់សិទ្ធិសម្រេចដោយស្វ័យភាពនោះទេ ផ្ទុយទៅវិញគឺជាការប្រគល់សិទ្ធិសម្រចក្នុងនាមរដ្ឋ ដោយមានចែងក្នុងលក្ខខណ្ឌយ៉ាងច្បាស់លាស់ក្នុងការកំនត់ព្រំដែន នៃសិទ្ទិនោះ។ ការធ្វើប្រតិភូកម្មមានពីរយ៉ាងគឺ ការធ្វើប្រតិភូកម្មអំណាច និងការធ្វើប្រតិភូកម្មហត្ថលេខា។ ការធ្វើប្រតិភូកម្មអំណាច រដ្ឋបាលមូលដ្ឋាន សិទ្ធិសំរេចជំនួស និងក្នុងនាមរដ្ឋបាលកណ្តាលតាមរយៈលិខិតប្រតិភូកម្មជាលាយលក្ខណ៍អក្ស ដែលមានលក្ខណៈច្បាស់លាស់។ ការធ្វើប្រតិភូកម្មហត្ថលេខា រដ្ឋបាលកណ្តាលប្រគល់អោយរដ្ឋបាលមូលដ្ឋានចុះហត្ថលេខាលើសេចក្តីសម្រចមួយចំនួនជំនួសអោយខ្លួន ប៉ុន្តែមិនមែនជាការផ្ទេអំណាចមួយពិតប្រាកដនោះទេ គឺគ្រាន់តែជាការសម្រួលស្ថានការរដ្ឋបាលមួយប៉ុណ្ណោះ។