Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-04-03 11:36

សមាសភាពសមាជិតរាជរដ្ឋាភិបាល និងមុខតំណែង

  • នាយករដ្ឋមន្ត្រីៈ ជាសមាជិករដ្ឋសភា ជាអ្នកដឹកនាំការងារគណៈរដ្ឋមន្ត្រីនិងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ។
  • ឧបនាយករដ្ឋមន្ត្រីៈ ជាសមាជិករដ្ឋាភិបាលដែលមានអាសនានុក្រមលើសមាជិករដ្ឋាភិបាលដទៃទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រីតាមការប្រគល់សិទ្ធិចំពោះមុខពីនាយករដ្ឋមន្ត្រី។ កិច្ចការដែលទាក់ទងនិងការដឹកនាំរួមរបស់រដ្ឋាភិបាលបើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចអ្វីទាំងអស់។
  • ទេសរដ្ឋមន្ត្រីៈ សំដៅលើរដ្ឋមន្ត្រីដែលមានអតីតភាពយូរ។ អ្នកដែលមានតំណែងជាទេសរដ្ឋមន្ត្រី មិនបានកាន់កាប់ក្រសួងណាទេស តែបើជាទេសរដ្ឋមន្ត្រីផង រដ្ឋមន្ត្រីផង ទើបមានតំណែងជាប្រធានស្ថាប័នពិតប្រាកដ។ ទេសរដ្ឋមន្ត្រីដែលមិនដឹកនាំក្រសួង អាចទទួលភារកិច្ចតាមការកំណត់របស់នាយករដ្ឋមន្ត្រី។
  • រដ្ឋមន្ត្រីៈ ជាប្រធានស្ថាប័នក្នុងករណីដែលមានរដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន។ រដ្ឋមន្ត្រី មានភារកិច្ចដឹកនាំគ្រប់គ្រងស្ថាប័ន និងអង្គភាពចំណុះក្នុងក្របខ័ណ្ឌសមត្ថកិច្ចដែលកំណត់ក្នុងច្បាប់
  • រដ្ឋលេខាធិការៈ ជាប្រធានស្ថាប័នរដ្ឋលេខាធិការដ្ឋានស្វយ័ត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រី។
  • អនុរដ្ឋលេខាធិការៈ មិនមែនជាសមាជិកនៃរាជរដ្ឋាភិបាលទេ ជាជំនួយការក្នុងករណីដែលក្រសួងមានរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធាន និងអនុប្រធាន ស្ថាប័ន។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login