Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-23 17:49

សមាសភាពសមាជិករាជរដ្ឋាភិបាល និងមុខតំណែង

  • នាយករដ្ឋមន្ត្រី ជាសមាជិករដ្ឋសភា ជាអ្នកដឹកនាំការងារគណៈរដ្ឋមន្ត្រីនិងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ ។
  • ឧបនាយករដ្ឋមន្រ្តី ជាសមាជិករដ្ឋាភិបាលដែលមានអាសនុនាក្រមលើសមាជិករដ្ឋាភិបាលដទៃទៀត ។ ឧបនាមន្ត្រីជួយការងារនាយករដ្ឋមន្ត្រីតាមការប្រគល់សិទិ្ធចំពោះមុខពីនាយករដ្ឋមន្ត្រី ។ កិច្ចការដែលទាក់ទងការដឹកនាំរួមរបស់រដ្ឋាភិបាលបើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចអ្វីទាំងអស់ ។
  • ទេសរដ្ឋមន្រ្តី សំដៅលើរដ្ឋមន្ត្រីដែលមានអតីតភាពយូរ ។ អ្នកដែលមានតំណែងជាទេសរដ្ឋមន្រ្តីមិនបានកាន់កាប់ក្រសួងណាមួយទេ តែបើជាទេសរដ្ឋមន្ត្រីផង រដ្ឋមន្ត្រី ផងទើបមានតំណែងជាប្រធានស្ថាប័នពិតប្រាកដ ។ ទេសរដ្ឋមន្ត្រីដែលមិនដឹកនាំក្រសួង អាចទទួលភារកិច្ចតាមការកំណត់របស់នាយក រដ្ឋមន្ត្រី ។
  • រដ្ឋមន្ត្រី ជាប្រធានស្ថាប័នក្នុងករណីដែលមានរដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន ។ រដ្ឋមន្ត្រី មានភារកិច្ចដឹកនាំគ្រប់គ្រងស្ថាប័ននិងអង្គភាពចំណុះក្នុងក្របខ័ណ្ឌសមត្ថកិច្ចដែលកំណត់ក្នុងច្បាប់ ។
  • រដ្ឋលេខាធិការ ជាប្រធានស្ថាប័នរដ្ឋលេខាធិការដ្ឋានស្វយ័ត ( រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវវិលនិងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ) ដែលចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រី ។
  • អនុរដ្ឋលេខាធិការ មិនមែនជាសមាជិកនៃរាជរដ្ឋាភិបាលទេ ជាជំនួយការក្នុងករណីដែលក្រសួងមានរដ្ឋមន្ដ្រី ឬរដ្ឋលេខាធិការជាប្រធាន និងអនុប្រធាន ស្ថាប័ន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login