Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសលើកទី២ ថ្នាក់ទី១២
សម័យប្រឡងៈ ២៥ មិថុនា ២០១២
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ

 

I.(៦ពិន្ទុ)

   ១.ចាប់ពីចុងសតវត្សទី២០ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ តើកំណើនប្រជាជនក្នុងពិភពលោកបានលេចឡើងនូវបញ្ហាអ្វីខ្លះ?

   ២.ដើម្បីឱ្យប្រជាជនមានអាយុវែង តើប្រទេសជឿនលឿនមានលទ្ធភាពដោះស្រាយនូវបញ្ហាអ្វីខ្លះ

II.(៨ពិន្ទុ)

   ១.តើសម័យសង្គមរាស្ត្រនិយមចាប់ផ្តើមពីឆ្នាំណា និងបញ្ចាប់នៅឆ្នាំណា?

   ២.នៅសម័យសង្គមរាស្ត្រនិយម សមាជជាតិជាអ្វី?

   ៣.តើសមាជជាតិសម័យសង្គមរាស្ត្រនិយម សម្រេចបានសមិទ្ធផលអ្វីខ្លះ?

III.(៩ពិន្ទុ) ហេតុអ្វីបានជារបបសាធារណខ្មែរដួលរលំ?

IV.(១២ពិន្ទុ) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

   ១.តើប្រទេសកម្ពុជាចែកជាប៉ុន្មានតំបន់? ប៉ុន្មានភូមិភាគ?

   ២.តើប្រជាជនកម្ពុជាចែកជាវណ្ណៈអ្វីខ្លះ? តើវណ្ណៈនីមួយៗមានលក្ខណៈដូចម្តេច?

   ៣.តើវប្បធម៌ខ្មែរមានលក្ខណៈដូចម្តេច?

V.(១៥ពិន្ទុ)

   ១.តើប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំងពីឆ្នាំណា ដល់ឆ្នាំណា?

   ២.ហេតុអ្វីបានជាបារាំងយល់ព្រមប្រគល់ឯករាជ្យដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៣?

   ៣.តើលទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមានអ្វីខ្លះ?

 

ចម្លើយ

I.(៦ពិន្ទុ)

១.ចាប់ពីចុងសតវត្សទី២០ និងបន្តរហូតដល់ពេលបច្ចុប្បន្ននេះ កំណើនប្រជាជនក្នុងពិភពលោកបានលេចឡើងនូវបញ្ហា៖

  • សុវត្ថិភាពស្បៀងអាហារ
  • បញ្ហាឧបត្ថមថាមពល
  • បញ្ហាជនអន្តោប្រវេសន៍
  • បញ្ហាបរិស្ថាន

២.ដើម្បីឱ្យប្រជាជនមានអាយុវែង តើប្រទេសជឿនលឿនមានលទ្ធភាពដោះស្រាយនូវបញ្ហា៖

  • សុខាភិបាល
  • សិក្សាធិការ
  • ការថែរទាំបរិស្ថានធម្មជាតិបានល្អ

 

II.(៨ពិន្ទុ)

១.សម័យសង្គមរាស្ត្រនិយមចាប់ផ្តើមពីឆ្នាំ ១៩៥៥ និងបញ្ចាប់នៅឆ្នាំ ១៩៧០។

២.នៅសម័យសង្គមរាស្ត្រនិយម សមាជជាតិជា គឺជាស្ថាប័ននយោបាយរដ្ធ ដែលទាមទារឱ្យមានជំនួបប្រជាពលរដ្ធជាមួយនឹងមន្ត្រីរដ្ធាភិបាល និងសមាជិកសភា ដើម្បីពិភាក្សាអំពីប្រយោជន៍ជាតិរួម។

៣.សមាជជាតិសម័យសង្គមរាស្ត្រនិយម សម្រេចបានសមិទ្ធផលដូចជា៖

  • ការប្រឆាំងនឹងអំពើពុករលួយ
  • ការកំណត់ភាសាខ្មែរជាភាសាផ្លូវការ

 

III.(៩ពិន្ទុ) បានជារបបសាធារណខ្មែរដួលរលំព្រោះ

  • ដោយសារប្រជាជនក្នុងតំបន់រំដោះក៏ដូចនៅក្រុងភ្នំពេញនឿយណាយនឹងរបបសាធារណរដ្ធខ្មែរ ដែលប្រកបដោយអំពើពុករលួយ និងពោរពេញដោយភាពអាប់អួរ
  • អ្នកដឹកនាំគ្មានសមត្ថភាព
  • មុនថ្ងៃរំដោះខ្មែរក្រហមបានដាក់មិនគ្រប់ច្រកល្ហកដើម្បីកាត់ផ្តាច់ផ្លូវចូលមកទីក្រុងភ្នំពេញ
  • ពួកកុំមុយនីសខ្មែរបានរឹតបន្តឹងការឡោមព័ទ្ធទីក្រុងភ្នំពេញ
  • រដ្ធាភិបាលរស់បានដោយពឹកផ្នែកលើជំនួយពីសហរដ្ធអាមេរិក
  • ថ្ងៃទី ១៧ មេសា ១៩៧៥ ពួកខ្មែរក្រហមបានដើរចូលកាន់កាប់ទីក្រុងភ្នំពេញ

 

IV.(១២ពិន្ទុ) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

១.ប្រទេសកម្ពុជាចែកជា ៣២ តំបន់ និង ៦ ភូមិភាគ

២.ប្រជាជនកម្ពុជាចែកជាពីរវណ្ណៈ គឺ៖

  • ប្រជាជនមូលដ្ធាន ឬប្រជាជនចាស់គឺប្រជាជននៅតាមជនបទ (មុនថ្ងៃទី ១៧ មេសា ១៩៧៥)។ ចែកជាពីរ៖

            ១.ប្រជាជនពេញសិទ្ធិ៖ ប្រជាជនដែលគ្មានសាច់ញាតិធ្វើក្នុងរបបលន់​ នល់ (មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ជាប្រធានសហករណ៍ ប្រធានកងផ្សេងៗ)។

            ២.ប្រជាជនត្រៀម៖ ប្រជាជនដែលមានសាច់ញាតិធ្វើការក្នុងរបបលន់ នល់

  • ប្រជាជនថ្មី ឬប្រជាជន ១៧ មេសា គឺប្រជាជនដែលជម្លៀសចេញពីទីក្រុង ឬទីប្រជុំជននានា។

៣.វប្បធម៌ខ្មែរមានលក្ខណៈ៖

  • ខុសពីប្រពៃណីវប្បធម៌ខ្មែរ
  • ជាវប្បធម៌ពួកបដិវ​ត្តន៍
  • គ្មានជំនឿសាសនា (ផ្សឹកលោកសង្ឃ កំទេចវត្តអារាម)
  • អាពាពិហ៍ពិពាហ៍ រៀបចំខុសពីប្រពៃណីទំនៀមទម្លាប់ខ្មែរ
  • ការអប់រំ គឺបណ្តុះបណ្តាលកុមារឱ្យជឿជាក់ដាច់ខាតចំពោះអង្គការ គ្មានសាលារៀន
  • សិល្បៈ ចំរៀង របាំ គឺបម្រើឱ្យអង្គការ គ្មានលក្ខណៈប្រពៃណី ទំនៀមទម្លាប់ខ្មែរឡើយ

 

V.(១៥ពិន្ទុ)

១.ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមបារាំងពីឆ្នាំ ១៨៦៣ ដល់ឆ្នាំ ១៩៥៣។

២.បានជាបារាំងយល់ព្រមប្រគល់ឯករាជ្យដល់ប្រទេសកម្ពុជានៅឆ្នាំ១៩៥៣ ព្រោះ

  • បារាំងចុះខ្សោយក្រោយសង្គ្រាមលោកលើកទី ២
  • ឥទ្ធិពល និងជំនួយឧបត្ថម្ភពីបណ្តាប្រទេសសង្គមនិយម ពិសេសសហភាពសូវៀត
  • មានការគាំទ្រពីអង្គការសហប្រជាជាតិ សហរដ្ធអាមេរិក និងសូវៀត
  • បារាំងជាប់ដៃធ្វើសង្គ្រាមជាមួយវៀតណាម
  • ចលនាខ្មែរវៀតមិញ និងខ្មែរឥស្សរៈ គាបសង្កត់បារាំង
  • កម្លាំងសាមគ្គីថ្លៃក្នុងមានសន្ទុះខ្លាំងក្លា
  • ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដឹកនាំដោយសម្តេចនរោត្តម សីហនុ

៣.លទ្ធផលវិជ្ជមាន និងអវិជ្ជមាននៃកំណែទម្រង់របស់បារាំងមកលើប្រទេសកម្ពុជាមាន៖

ផលវិជ្ជមាន៖

  • បារាំងបានស្រាវជ្រាវ និងចងក្រងប្រវត្តិសាស្ត្រខ្មែរ
  • បារាំងជួយអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីខ្មែរ
  • បារាំងបានជួយទាមទារខេត្តខ្មែរមួយចំនួនពីសៀមមកវិញតាមរយៈកិច្ចព្រមព្រៀងឆ្នាំ ១៩០៤ និង ១៩០៧ ដូចជាម្លូព្រៃ ស្ទឹងត្រែង បាត់តំបន់ សៀមរាប
  • ធ្វើទំនើបកម្មប្រព័ន្ធអប់រំ កសាងសាលារៀន មន្ទីរពេទ្យ រៀបចំរចនានុក្រមខ្មែរ
  • ធ្វើកំណែទម្រង់វិស័យរដ្ធបាល សេដ្ធកិច្ច និងកសិកម្ម
  • កសាងហេដ្ធារចនាសម្ព័ន្ធដូចជាកសាផ្លូវថ្នល់ ស្ពាន រថភ្លើង

ផលអវិជ្ជមាន៖

  • បារាំងបានធ្វើឱ្យសង្គមខ្មែរកាន់តែក្រឡើងៗ តាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ សត្វពាហនៈ
  • បារាំងបានកេណ្ឌប្រជាពលរដ្ធខ្មែរឱ្យបម្រើយោជាបារាំងក្នុងសង្គ្រាមលោកលើកទី១ ទី២ (ស្លាប់ក្នុងសមរភូមិ)
  • បារាំងបានកាត់ទឹកដីខ្មែរក្រោម និងដាឡាក់ឱ្យទោស្តេចយួនបាវ ដាយ (១៩៤៧) និងខេត្តត្រាចឱ្យសៀម។
  • ព្រមទាំងប្រមូលយកវត្ថុកេតនភណ្ឌរបស់ខ្មែរទៅស្រុកបារាំង


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login