ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡងៈ ០៥ សីហា ២០១៣
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ
I.(៨ពិន្ទុ) ចក្រភពអង់គ្លេស
១.តើកត្តាអ្វីខ្លះ ដែលបង្កើនប្រជាប្រិយភាពរបស់លោកស្រី ម៉ាការេត ថាច់ឆឺ?
២.ដើម្បីកាត់បន្ថយអតិផរណាពីឆ្នាំ ១៩៧៩ ដល់ ១៩៨៤ តើរដ្ធាភិបាលលោកស្រីធ្វើសកម្មភាពអ្វីខ្លះ?
II.(៩ពិន្ទុ) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
១.តើប្រទេសកម្ពុជាត្រូវបានបែងចែកជាភូមិសាស្ត្ររដ្ធបាលដូចម្តេច?
២.តើមន្ទីរសន្តិសុខមាននៅថ្នាក់ណាខ្លះ?
៣.តើនរណាខ្លះជាខ្មាំងសត្រូវរបស់អង្គការ? តើអ្នកទាំងនោះមានវាសនាដូចម្តេច?
III.(៩ពិន្ទុ)
១.តើបារាំងបានចូលមកគ្រប់គ្រងប្រទេសកម្ពុជានៅពេលណា?
២.ហេតុអ្វីបានជាបារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជា?
៣.ហេតុដូចម្តេចបានជាសន្ធិសញ្ញាបារាំង-ខ្មែរ មានលក្ខណៈជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំង
IV.(១២ពិន្ទុ) សហភាពសូវៀត
១.តើសហភាពសូវៀតបានប្រកាន់លទ្ធិសង្គមនិយមអស់រយៈពេលប៉ុន្មានឆ្នាំ?
២.ហេតុអ្វីបានជាសហភាពសូវៀតធ្វើកំណែទម្រង់ពេរ៉េស្គ្រូយតា?
៣.តើកំណែទម្រង់ពេរ៉េស្រ្កូយកាមានផលប៉ះពាល់អ្វីខ្លះដល់ប្រទេសនៅទ្វីបអឺរ៉ុបខាងកើត?
V.(១២ពិន្ទុ)
១.តើសន្និសិទយ៉ាល់តាធ្វើឡើងនៅប្រទេសណា ក្នុងគោលបំណងអ្វី និងមានប្រទេសណាខ្លះចូលរួម?
២.ហេតុអ្វីបានជាប្រទេសបារាំងមិនបានចូលរួមក្នុងសិន្និសិទនេះ?
៣.តើសន្និសិទនេះបានផ្តោតលើបញ្ហាអ្វីខ្លះ?
៤.ហេតុអ្វីបានជាភាគី ដែលចូលរួមក្នុងសន្និសិទនេះមិនមានសិទ្ធិស្មើភាពគ្នា?
ចម្លើយ
I.(៨ពិន្ទុ) ចក្រភពអង់គ្លេស
១.កត្តាដែលបង្កើនប្រជាប្រិយភាពរបស់លោកស្រីម៉ាការេតថាត់ធីគឺ៖
២.ដើម្បីកាត់បន្ថយអតិផរណាពីឆ្នាំ ១៩៧៩ ដល់ ១៩៨៤ រដ្ធាភិបាលលោកស្រីបានអនុវត្តដូចជា៖
កាត់បន្ថយពីការចំណាយលើមុខងារសាធារណដូចជា
II.(៩ពិន្ទុ) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ
១.ប្រទេសកម្ពុជាត្រូវបែងចែកភូមិសាស្ត្ររដ្ធបាលគឺ ភូមិភាគ តំបន់ ស្រុក ឃុំ និងសហករណ៍
២.មន្ទីរសន្តិសុខមាននៅថ្នាក់ ឃុំ ស្រុក តំបន់ និងភូមិភាគ
៣.ខ្មាំងសត្រូវរបស់អង្គការ៖
សត្រូវខាងក្នុងមានៈ អ្នករដ្ធការក្នុងរបបលន់ នល់ ជនជាតិភាគតិច ខ្មែរឥស្លាម ជនជាតិវៀតណាម បញ្ញវ័ន្ត
សត្រូវខាងក្រៅមានៈ សហរដ្ធអាមេរិក C.I.A ថៃ វៀតណាម និងសហភាពសូវៀត K.G.B
III.(៩ពិន្ទុ) សម័យអាណានិគមបារាំង
១.បារាំងចូលមកគ្រប់គ្រងប្រទេសកម្ពុជា នៅពេលមានគំនាបពីសៀម និងយួន ក្នុងឆ្នាំ ១៨៦៣។
២.ហេតុដែលនាំឱ្យបារាំងចូលមកប្រទេសកម្ពុជាគឺ មហាក្សត្រខ្មែរពឹងឱ្យជួយ ម៉្យាងទៀតទឹកដីខ្មែរសម្បូរធនធានធម្មជាតិ
៣.ហេតុដែលសន្ធិសញ្ញាបារាំង ខ្មែរ ដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលគឺ៖
IV.(១២ពិន្ទុ) សហភាពសូវៀត
១.សហភាពសូវៀតប្រកាន់លទ្ធិសង្គមនិយមចំនួន ៧៤ឆ្នាំ
២.ហេតុដែលនាំឱ្យមានកំណែទម្រង់ពេរ៉េស្គ្រូយតា៖
៣.កំណែទម្រង់ពេរ៉េស្គ្រូយតាមានផលប៉ះពាល់ដល់ប្រទេសអឺរ៉ុបខាងកើតគឺ
V.(១២ពិន្ទុ)
១.សន្និសិទយ៉ាល់តាធ្វើនៅសហភាពសូវៀត (ឈូងសមុទ្រខ្មៅ) គោលបំណងដាក់ល័ក្ខខណ្ឌទៅលើប្រទេសអាឡឺម៉ង់មិនឱ្យបង្កសង្គ្រាម។ ប្រទេសដែលចូលរួមមាន សហភាពសូវៀត សហរដ្ធអាមេរិក និងអង់គ្លេស។
២.ព្រោះបារាំងជាប់ដៃច្បាំងជាមួយអាឡឺម៉ង់
៣.សន្និសិទបានផ្តោតទៅលើបញ្ហា
៤.ដោយសហភាពសូវៀតវាយរំដោះទឹកដីនៅអឺរ៉ុបបានធំជាងគេ។