Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងឆមាសថ្នាក់ទី១២ លើកទី១
សម័យប្រឡងៈ ២១ មិនា ២០១៣
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ

 

I.(៦ពិន្ទុ)

   ១.តើលោក សក ប៉ុមពីឌូ បានកាន់ដំណែងជាប្រធានាធិបតេយ្យបារាំងពីឆ្នាំណា ដល់ឆ្នាំណា?

   ២.ក្នុងអាណត្តិរបស់លោក សក ប៉ុមពីឌូ តើមានបញ្ហាអ្វីខ្លះកើតឡើង?

II.(១០ពិន្ទុ) តើកំណែទម្រង់ពេរ៉េស្រ្តូលផ្តល់ផលវិបាកអ្វីខ្លះ ចំពោះអតីតសហភាពសូវៀត និងចំពោះនយោបាយពិភពលោក?

III.(១០ពិន្ទុ)

   ១.តើអង្គការកុំម៉ុនវិលត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី?

   ២.តើប្រទេសណាខ្លះនៅក្នុងអង្គការនេះ ដែលជួបប្រទះវិបត្តិអាណានិគម តើវិបត្តិទាំងនោះមានអ្វីខ្លះ?

IV.(១២ពិន្ទុ) ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ធកិច្ចភិពភលោកឆ្នាំ ១៩២៩-១៩៣៣ តើលោកប្រធានាធិបតេយ្យសហរដ្ធអាមេរិកបានបង្កើតភ្នាក់ងារអ្វីខ្លះ និងមានទិសដៅអ្វីខ្លះ?

V.(១២ពិន្ទុ)

   ១.តើផែនការម៉ាសាល់មានទិសដៅអ្វីខ្លះ និងផ្តល់ផលវិបាកអ្វីចំពោះទ្វីបអឺរ៉ុប?

   ២.តើការប្រឈមមុខដាក់គ្នារវាងសហរដ្ធអាមេរិក និងសហភាពសូវៀតនៅជុំវិញបញ្ហាអាល្លីម៉ង់ មានអ្វីខ្លះ?

 

ចម្លើយ

I.(៦ពិន្ទុ)

១.លោក សក ប៉ុមពីឌូ បានកាន់តំណែងជាប្រធានាធិបតិបារាំងពីឆ្នាំ ១៩៦៨ - ១៩៧៤។

២.ក្នុងអាណត្តិរបស់លោក សកប៉ុមពីឌូ មានបញ្ហាកើតឡើងដូចជា៖

  • ចលនាទាមទារសិទ្ធិមួយចំនួនដូចជា ចលនាស្ត្រីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើត និងលែងលះ
  • ចលនាតំបន់និយម សុំឱ្យដកចេញតំបន់មួយចំនួនដើម្បីបង្កើតជាតំបន់ស្វ័យតដោយរក្សាវិប្បធម៌ ដើមរបស់ខ្លួន។
  • បារាំងឆ្លងកាត់ នូវវិបត្តិថាមពល២លើក ទី១នៅឆ្នាំ ១៩៧៣ នៅពេលប្រទេសអង្គការអូបិចបានដំឡើងថ្លៃប្រេង
  • ការដំឡើងតម្លៃប្រេងនេះ ធ្វើឱ្យប្រទេសបារាំងមានវិបត្តិថាមពល និងនាំមកនូវភាពមិននឹងនរនៃជញ្ជីងពាណិជ្ជកម្ម
  • លោក ប៉ុមពីឌូ មានជំងឺរ៉ាំរ៉ៃ ទទួលមរណភាពនៅថ្ងៃទី២ ខែមេសា ១៩៧៤។ ទោះបីយ៉ាងនេះក្តី គេចាត់ទុក យុគមាសនៃប្រទេសបារាំងដែរ

 

II.កំណែទម្រង់ពេរ៉េស្រ្តូលផ្តល់ផលវិបាកចំពោះអតីតសហភាពសូវៀត និងចំពោះនយោបាយពិភពលោក៖

  • បានបើកឱ្យមានវិនិយោគទុនខាងវិស័យ ឧស្សាហកម្មមកពីខាងក្រៅ
  • បំផុសឱ្យមានការប្រណាំងប្រជែងតាមទំរង សេដ្ធកិច្ច តាមរបបទីផ្សារសេរី
  • បានបើកឱ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហរ ដល់របបមុន (សង្គមនិយម)
  • ផ្តល់ឱ្យមានរបបប្រជាធិបតេយ្យនៅក្នុងបក្ស ពោលគឺមានការជ្រើសមន្ត្រីដោយការបោះឆ្នោតដើម្បីសំដែងការទុកចិត្ត

 

III.(១០ពិន្ទុ)

១.អង្គការកុំម៉ុនវិលត្រូវបានបង្កើតឡើងក្នុងគោលបំណង

  • គ្រប់គ្រងសេដ្ធកិច្ចប្រទេសណាដែលនៅក្រោមអាណានិគមន៍របស់អង់គ្លេស
  • បិទច្រក សេដ្ធកិច្ច ចំពោះប្រទេសក្រោមអាណានិគម និងប្រទេសអតីតអាណានិគមអង់គ្លេស

២.ប្រទេសដែលនៅក្នុងអង្គការនេះ ដែលជួបប្រទះវិបត្តិអាណានិគមមាន៖

  • បញ្ហាដែនដី (ដូចជា អ៊ុយស្ទែរ ការស្មៀ អ៊ីស្រាអែល)
  • បញ្ហាសាសនា (ហិណ្ធូ អ៊ីស្លាម គ្រឹស្គសាសនា)
  • បញ្ហាប្រកាន់ពូជសាសន៍ (របបអាប៉ាថេត)

 

IV.ក្នុងការអនុវត្តវិធានការថ្មី ដើម្បីព្យាបាលវិបត្តិសេដ្ធកិច្ចភិពភលោកឆ្នាំ ១៩២៩-១៩៣៣ លោកប្រធានាធិបតេយ្យសហរដ្ធអាមេរិកបានបង្កើតភ្នាក់ងារ និងមានទិសដៅ

  • ភ្នាក់ងាររដ្ធបាលស៊ីវិល មានទិសដៅបង្កើតមុខរបរឱ្យបានច្រើន បង្កើតការងារ
  • បង្កើតផ្លូវ សាលារៀន អាកាសយានដ្ធាន ស្ពាន មន្ទីពេទ្យ
  • ភ្នាក់ងារកិច្ចការរដ្ធបាលសាធារណៈ សម្រាប់ជួយដល់កសិករខ្វះខាតក្រីក្រ
  • ភ្នាក់ងារមូលនិធិ សាជីកម្មកម្ចី សម្រាប់ជួយប្រាក់ដល់ប្រជាជន ដើម្បីមានប្រាក់បង់ការដល់ម្ចាស់បំណុល ដើម្បីជៀសវាងបាត់បង់ផ្ទះសំបែង
  • ភ្នាក់ងារយុវជន មានទិសដៅដើម្បីជួយប្រជាជននៅចន្លោះអាយុ ១៨ - ២៥ឆ្នាំ។

 

V.(១២ពិន្ទុ)

១.ផែនការម៉ាសាល់មានទិសដៅ និងផ្តល់ផលវិបាកអ្វីចំពោះទ្វីបអឺរ៉ុប

  • មានទិសដៅទប់ស្កាត់ការរីសាយ នៃចលនាកុំមុយនីស្ត្ នៅតាមប្រទេសលោកខាងលិចនៃទ្វីបអឺរ៉ុបក្រោយសង្គ្រាម។

២.ការប្រឈមមុខដាក់គ្នារវាងសហរដ្ធអាមេរិក និងសហភាពសូវៀតនៅជុំវិញបញ្ហាអាល្លីម៉ង់ មានដូចជា

  • ប្រទេសអាឡឺម៉ង់ចែកជាពីរ
  • សន្និសិទយ៉ាល់តា បែងចែកប្រទេសអាឡឺម៉ង់ជាបួនតំបន់ត្រួតត្រាហើយផ្តាច់សរសៃឈាមប្រទេសនេះ កុំឱ្យមានឱកាសបង្កសង្គ្រាមឡើងវិញ ជាថ្មី
  • ដើម្បីបង្រួបបង្រួមអាឡឺម៉ង់ខាងលិច ជាតំបន់តែមួយនិងការឯកភាពខាងរូបិណប័ណ្ណ ពីម៉ាល មកជាដឺតម៉ាក
  • សហភាពសូវៀតបានបិទច្រកចូលខាងលិច
  • ផែនការម៉ាសាល់ដែលមានទិសដៅទប់ស្កាត់ការរីកដាលនៃចលនាកុំមុយនិស្តក្រោយសង្គ្រាមដែលបង្កើតឡើងដោយសហរដ្ធអាមេរិក។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login