Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងថ្នាក់ជាតិ ថ្នាក់ទី១២
សម័យប្រឡងៈ ០៦ សីហា ២០១២
វិញ្ញាសាៈ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រសង្គម)
រយៈពេលៈ ៦០នាទី
ពិន្ទុៈ ៥០ពិន្ទុ

 

I.(៩ពិន្ទុ)

   ១.ពេលចាប់ផ្តើមសម័យសាធារណរដ្ធទី៥ តើបារាំងបានអនុវត្តផែនការសេដ្ធកិច្ចដូចយ៉ាងណាខ្លះ?

   ២.ហេតុអ្វីបានជាប្រធានាធិបតីទី១ នៃសាធារណរដ្ធទី៥នៃប្រទេសបារាំង បានលាឈប់ពីតំណែងនៅឆ្នាំ ១៩៦៨?

II.(១០ពិន្ទុ)

   ១.ចូររៀបរាប់ពីទីស្ថានភាពភូមិសាស្ត្ររបស់ប្រទេសអ៊ីតាលី

   ២.ចូររៀបរាប់ពីការបង្កើតសាធារណរដ្ធអ៊ីតាលីនៅឆ្នាំ ១៩៤៦។

III.(១១ពិន្ទុ) តើការស្តារឡើងវិញនូវវិស័យនយោបាយរបស់ប្រទេសប៉ូឡូញក្រោយសង្គ្រាមលោកលើកទី២បានប្រព្រឹត្តទៅយ៉ាងណាខ្លះ?

IV.(១១ពិន្ទុ)

   ១.តើសន្ធិសញ្ញាសឺណែវឆ្នាំ​ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍អ្វីខ្លះ?

   ២.ចូររៀបរាប់អំពីលទ្ធផលវិជ្ជមាននៃអាណានិគមបារាំងនៅកម្ពុជា

V.(១១ពិន្ទុ)

   ១.តើប្រធានាធិបតីប្រទេសឆេកូស្លូវ៉ាគី ដែលជាប់ឆ្នោតនៅឆ្នាំ ១៩៤៦ បានរៀបចំរចនាសម្ព័ន្ធនយោបាយ សេដ្ធកិច្ច និងសង្គមយ៉ាងដូចម្តេច?

   ២.ហេតុអ្វីបានជានៅខែសីហា ឆ្នាំ​ ១៩៦៨ សហភាពសូវៀតលើកទ័ពចូលលុកលុយប្រទេសឆេកូស្លូវ៉ាគី?

VI.(១២ពិន្ទុ)

   ១.ក្នុងឆ្នាំ ១៩៥៥ តើនៅប្រទេសកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ?

   ២.ចូររៀបរាប់សមិទ្ធផលនាសម័យសង្គមរាស្ត្រនិយម លើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងគមនាគមន៍

VII.(១២ពិន្ទុ) ចូររៀបរាប់អំពីប្រភពនៃបញ្ហារួមនៅលើសកលលោក។

 

ចម្លើយ

I.(៩ពិន្ទុ)

១.ពេលចាប់ផ្តើមសម័យសាធារណរដ្ធទី៥ បារាំងបានអនុវត្តផែនការសេដ្ធកិច្ច៖

  • ធ្វើឱ្យប្រាក់ហ្វ្រង់មានលំនឹង
  • រំសាយឧស្សាហកម្មខ្នាតតូច បង្កើតឧស្សាហកម្មខ្នាតធំ
  • បង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស

២.បានជាប្រធានាធិបតីទី១ នៃសាធារណរដ្ធទី៥នៃប្រទេសបារាំង បានលាឈប់ពីតំណែងនៅឆ្នាំ ១៩៦៨ ព្រោះ ៖

  • កសិករលក់ផលិតកម្មមិនចេញ
  • កម្មករបាត់បង់ការងារដោយសារការរីកចម្រើនផ្នែកបច្ចេកទេស
  • វិស័យដឹកជញ្ជូនឈប់ដំណើរការ
  • ពាណិជ្ជករតូចតាចក្ស័យធន

 

II.(១០ពិន្ទុ)

១.រៀបរាប់ពីទីស្ថានភាពភូមិសាស្ត្ររបស់ប្រទេសអ៊ីតាលី៖

  • ស្ថិតនៅអឺរ៉ុបប៉ែកខាងត្បូង មានផ្ទៃក្រលា ៣០១ ២៣០ គីឡូម៉ែត្រការ៉េ
  • ប្រជាជន ៥៨លាន់នាក់
  • លាតសន្ធឹងពីជើងទៅត្បូងសំបូរទៅដោយភ្នំ ខ្ពង់រាប និងវាលទំនាបចំនួន ២/៣ នៃផ្ទៃប្រទេស
  • មានកោះពីរសំខាន់គឺ កោះស៊ីស៊ីល និងកោះសាដែង ស្ថិតក្នុងលំហសមុទ្រមេឌីទែរ៉ានេ
  • សំបូរទៅដោយទីក្រុងបុរាណដែលល្បីល្បាញក្នុងពិភពលោក

២.រៀបរាប់ពីការបង្កើតសាធារណរដ្ធអ៊ីតាលីនៅឆ្នាំ ១៩៤៦៖

  • ឆ្នាំ ១៩៤៦ អ៊ីតាលីបង្កើតរបបសាធារណរដ្ធដោយការបោះឆ្នោត
  • បង្កើតរដ្ធធម្មនុញ្ញថ្មី ដែលតម្រូវឱ្យមានប្រធានាធិបតី ព្រមទាំងមានព្រឹទ្ធសភា និងតំណាងរាស្ត្រ
  • រដ្ធធម្មនុញ្ញចូលជាធរមាន ០១ មករា ១៩៤៨

 

III.(១១ពិន្ទុ) ការស្តារឡើងវិញនូវវិស័យនយោបាយរបស់ប្រទេសប៉ូឡូញក្រោយសង្គ្រាមលោកលើកទី២បានប្រព្រឹត្តទៅ៖

  • ការបង្កើតរដ្ធាភិបាលបណ្តោះអាសន្នឯកភាពជាតិ
  • ការបោះឆ្នោតដោយសេរី ដែលដែលពេលនោះពួកកុំមុយនីសកាន់អំណាច
  • មានការគៀបសង្គត់ទៅលើសាសនា
  • មានការជ្រៀតជ្រែកពីបរទេស នាំឱ្យមានការបំរើបំរាស់ប្រជាជនប៉ូឡូញដែលមានគំនិតជាតិនិយម
  • បរាជ័យតំណែទម្រង់លោកកូមុលការ ដើម្បីដោះស្រាយសង្គមនិងសេដ្ធកិច្ចនៅឆ្នាំ ១៩៥៦
  • ធ្វើការបង្ក្រាបទៅលើចលនាសហជីពរបស់ឡិចវ៉ាលេសា ដោយលោក ស៊ីរិច
  • សហភាពសូវៀតធ្វើអន្តរាគមន៍ផ្តួលរំលំសហជីពពលករនាសមាជឆ្នាំ ១៩៨១
  • ឆ្នាំ ១៩៨១ មានការបង្កើតច្បាប់អាជ្ញាសឹកដើម្បីចាប់ពួកប្រឆាំង
  • ឆ្នាំ ១៩៩០ - ១៩៩៧ ក្លាយទៅជាសាធារណរដ្ធប្រជាធិបតេយ្យ និងក្លាយទៅជាសមាជិកអូតង់ (OTAN) និងផ្សាររួមអឺរ៉ុប។

 

IV.(១១ពិន្ទុ)

១.សន្ធិសញ្ញាសឺណែវឆ្នាំ​ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀង សេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍ទាក់ទងនឹងកម្ពុជា៖

  • កិច្ចព្រមព្រៀងស្តីពីការបញ្ឃប់បទបាញ់គ្នានៅក្នុងប្រទេសកម្ពុជា
  • សេចក្តីប្រកាសរបស់រាជរដ្ធាភិបាលកម្ពុជាទាក់ទងនឹងសម្ព័ន្ធភាពនយោធា ការតាំងមូលដ្ធានទ័ពបរទេស និងការជួយឧបត្តមកម្លាំងយោធាពីបរទេស
  • សេចក្តីប្រកាសរបស់រដ្ធាភិបាលបារាំងស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពដល់ឯករាជ្យ អធិបតេយ្យភាពនៃប្រទេសនៅក្នុងឥណ្ឌូចិន
  • សេចក្តីថ្លែងការណ៍របស់សន្និសិទទាក់ទងនឹងកិច្ចព្រមព្រៀងសឺណែវ
  • សេចក្តីថ្លែងការណ៍បិទសន្និសិទ (សមាជិកទាំងអស់បានប្រកាសស្តីពីកាតព្វកិច្ចរបស់ខ្លួន គោរពនូវឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជានៅក្នុងឥណ្ឌូចិន)។

២.រៀបរាប់អំពីលទ្ធផលវិជ្ជមាននៃអាណានិគមបារាំងនៅកម្ពុជា៖

  • បារាំងបានធ្វើឱ្យសង្គមខ្មែរកាន់តែក្រឡើងៗ តាមរយៈទម្ងន់ពន្ធដារច្រើនប្រភេទចាប់ពីពន្ធស្រូវ សត្វពាហនៈ
  • បារាំងបានកេណ្ឌប្រជាពលរដ្ធខ្មែរឱ្យបម្រើយោធាបារាំងក្នុងសង្គ្រាមលោកលើកទី១ និងទី២ (ស្លាប់ក្នុងសមរភូមិ)
  • បារាំងបានកាត់ទឹកដីខ្មែរក្រោម និងដាឡាក់ឱ្យទៅស្តេចយួនបាវដាយ (១៩៤៧) និងខេត្តត្រាចឱ្យសៀម
  • ព្រមទាំងប្រមូលយកវត្ថុកេតភណ្ឌរបស់ខ្មែរទៅស្រុកបារាំង

 

V.(១១ពិន្ទុ)

១.ប្រធានាធិបតីប្រទេសឆេកូស្លូវ៉ាគី ដែលជាប់ឆ្នោតនៅឆ្នាំ ១៩៤៦ បានរៀបចំរចនាសម្ព័ន្ធនយោបាយ សេដ្ធកិច្ច និងសង្គម៖

  • រដ្ធាភិបាលដែលកើតចេញពីការបោះឆ្នោតមានទម្រង់ដូចរដ្ធាក្រុងមូស្គូ
  • បង្កើតប៉ូលីសសម្រាត់គាប់សង្កត់ទៅលើសេរីភាពក្នុងការបញ្ចេញយោបល់
  • នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី សេដ្ធកិច្ចមានការជាប់គាំង ចំនួនអ្នកឥតការងារធ្វើកើនឡើង

២.បានជានៅខែសីហា ឆ្នាំ​ ១៩៦៨ សហភាពសូវៀតលើកទ័ពចូលលុកលុយប្រទេសឆេកូស្លូវ៉ាគី ព្រោះ៖

  • នយោបាយកែទម្រង់តាមបែបលោកខាងលិចបណ្តាលឱ្យសហភាពសូវៀត និងប្លុកវ៉ាសូវីមានការព្រួយបារម្ភ
  • សហភាពសូវៀតលើកទ័ពចូលលុកប្រទេសឆេកូស្លូវ៉ាគីនៅឆ្នាំ ១៩៦៨។

 

VI.(១២ពិន្ទុ)

១.ក្នុងឆ្នាំ ១៩៥៥ តើនៅប្រទេសកម្ពុជាមានព្រឹត្តិការណ៍សំខាន់ៗ៖

  • ០២ មីនា ១៩៥៥ សម្តេចសីហនុ ចុះចេញពីរាជបល្ល័ង្ក
  • ២២​ មីនា ១៩៥៥ សម្តេចសីហនុ បានបង្កើតអង្គការសង្គមរាស្ត្រនិយម
  • ២៥ កញ្ញា ១៩៥៥ អង្គការសង្គមរាស្ត្រនិយមរៀបចំសមាជ

២.រៀបរាប់សមិទ្ធផលនាសម័យសង្គមរាស្ត្រនិយម លើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងគមនាគមន៍

វិស័យកសិកម្ម

  • រដ្ធាភិបាលយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជ នយោបាយទឹក ការប្រើប្រាស់ដី
  • ទិន្នផលរីកចម្រើនជាលំដាប់រួមមានផលិតផលស្រូវ កប្បាស ការចិញ្ចឹមសត្វ នេសាទ និងព្រៃឈើ

វិស័យគមនាគមន៍

  • ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញ និងក្រុងព្រះសីហនុ
  • ១៩៥៦ កសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង ២២៦ គីឡូម៉ែត្រ
  • ១៩៥៨ ពង្រីកអាកាសយាន្នដ្ធានអន្តររជាតិពោធិចិនតុង
  • ១៩៥៩ កសាងអាកាសយានដ្ធានអន្តរជាតិខេត្តសៀមរាប
  • ១៩៦០ កសាងស្ពានជ្រោយចង្វា​ និងផ្លូវរថភ្លើងខ្សែទី​២ ភ្នំពេញ - ក្រុងព្រះសីហនុ ប្រវែង ២៧០ គីឡូម៉ែត្រ
  • ១៩៦១ បានភ្ជាប់ខ្សែរទូរស័ព្ទជាមួយក្រុងតូក្យូ សាន់ហ្វ្រាន់ស៊ីស្គូ អូសាកា

វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម

  • ១៩៥៥ ក្រុមហ៊ុនពាណិជកម្មធំៗរបស់បារាំង និងសហរដ្ធអាមេរិក បានដាក់វិនិយោគនៅកម្ពុជាដូចជា International ញូវហែមពូរ (Newhampur) អេសូ (Esso) កាលតិច (CATEX) សែល (Sheel) ក្រៅពីនេះមានក្រុមហ៊ុនអង់គ្លេស និងជប៉ុនដែលបម្រើបម្រាស់លើឥណទានសម្រាប់ពាណិជ្ជកម្ម។
  • ១៩៥៦ ការប្រើប្រាស់ ឥណទានពាណិជ្ជកម្មក្រៅប្រទេស កម្ពុជាបានប្រកូតប្រជែងជាមួយមូលធនបារាំង អាមេរិក ជប៉ុន និងអង់គ្លេស
  • ១៩៦៣ រាជរដ្ធាភិបាលបង្កើតក្រុមហ៊ុនពាណិជ្ជកម្ម គឺ “ក្រុមហ៊ុនអាហរ័ណ នីហរ័ណ” (សូណិចស៊ឹម)
  • ១៩៦៤ រាជរដ្ធាភិបាលបង្កើតក្រុមហ៊ុនពីរទៀតគឺ សូវ៉ាប៉ា និងសូណាព្រីម
  • ក្រៅពីនេះរដ្ធាភិបាលបានកសាងចក្រជាច្រើនដូចជា រោងចក្រវាយនភ័ណ្ឌ (កំពង់ចាម) រោងចក្រក្តាបន្ទះ រោងចក្រកែវចំការដូង រោងចក្រក្រដាសឆ្លូង រោងចក្រស៊ីម៉ង់ចក្រីទីង រោងចក្រចៅដូនទាវ រោងចក្រស្ករសកំពង់ត្រាច រោងចក្រស្រាបៀ និងដំឡើងត្រាក់ទ័រ (ក្រុងព្រះសីហនុ)

វិស័យវប្បធម៌

  • រាជរដ្ធាភិបាលបានយកចិត្តទុកដាក់លើវិស័យសិក្សាធិការជាតិ ដោយបណ្តុះបណ្តាលគ្រូបង្រៀន កសាងសាលារៀនចាប់ពីបឋមសិក្សាដល់សកវិទ្យាល័យ
  • ១៩៦០ បង្កើតសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) មហាវិទ្យាល័យនីតិសាស្ត្រ មហាវិទ្យាល័យវេជ្ជសាស្ត្រ និងបានបញ្ជូននិស្សិតខ្មែរឱ្យទៅសិក្សានៅបរទេសពិសេសប្រទេសបារាំង
  • ១៩៦១​ បានលើកស្ទួយវិស័យកីឡាឱ្យមានសន្ទុះខ្លាំងក្លាដោយបណ្តុះបណ្តាលកីឡាគ្រប់ខេត្តក្រុង
  • ១៩៦៤ កសាងពហុកីឡាដ្ធានជាតិអូឡាំពិក
  • ចំណែកខាងពុទ្ធសាសនា សម្តេចសីហនុ បានបង្កើតពុទ្ធិបឋមសិក្សារហូតដល់ពុទ្ធិកមហាវិទ្យាល័យ

វិស័យសង្គមកិច្ច

  • យកចិត្តទុកដាក់ទៅលើសុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ធ
  • កសាងមន្ទីរពេទ្យដូចជា មន្ទីរពេទ្យកុមារ គន្ធបុប្ជា ឪសថាព្រះសុម្រឹត មហាវិទ្យាល័យភូមិន្ទវិជ្ជាពេទ្យ មន្ទីរសម្ភរាជៈង៉ាង៉ាម មន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យលោកសង្ឃ)
  • ការអភិវឌ្ឃជនបទប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ ដូចជា ការអនាម័យលំនៅដ្ធាន ជីកអណ្តូងទឹក សង់ផ្ទះ ជីកស្រះ
  • ផ្តល់សិទ្ធិស្ត្រីឈរឈ្មោះបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត

 

VII.(១២ពិន្ទុ) រៀបរាប់អំពីប្រភពនៃបញ្ហារួមនៅលើសកលលោក។

  • ប្រភពទី១ កំណើននិងទំហំសេដ្ធកិច្ចសកលលោកមិនស៊ីចង្វាក់ទៅនឹងលទ្ធភាពពិតប្រាកដដែលផ្តល់ពីធនធាននៅលើដី
  • ប្រភពទី២ កើតចេញពីការរីកចម្រើននៃបដិវត្តន៍វិទ្យាសាស្ត្របច្ចេកទេស។ ជោគជ័យនៃប្រវត្តិវិទ្យសាស្ត្រ បច្ចេកទេសនាំមកនូវផលវិជ្ជមាន និងអវិជ្ជមានព្រមគ្នាក្នុងពេលតែមួយ
  • ប្រភពទី៣ កំណើនប្រជាជនទាមទារឱ្យមានការផ្គត់ផ្គង់គ្រឿងឧបភោគកាន់តែច្រើន ដោយប្រើប្រាស់ធម្មជាតិដែលចេះតែរិចរឹលទៅៗ
  • ប្រភពទី៤ ការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលោកសព្វាវុធ និងកងទ័ព
  • ប្រភពទី៥ ភាពយឺតយ៉ាវរបស់ស្ថាប័នអំណាចជាតិក្នុងការឆ្លើយតប និងរកវិធីដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login