ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុព្វហេតុដេលនាំឱ្យកើតមានមង្គល ៣៨ប្រការនេះគឺ
កាលពីដើមឡើយ មានអាចារ្យមួយក្រុមបានជជែកគ្នាពីរឿងមង្គល ដោយអាចារ្យប្រកាន់ថាឃើញដោយភ្នែក គឺជាមង្គល ខ្លះទៀតប្រកាន់ថា ការឮដោយត្រចៀក គឺជាមង្គល និងខ្លះទៀតប្រកាន់ថា ការដឹងរសជាតិគឺជាមង្គល។ ការជជែកគ្នាពីរឿងមង្គលនេះពុំមានយោបល់ស្របគ្នាឡើយ។ ដោយសារយល់ឃើញ និងប្រកាន់ទិដ្ឋិផ្សេងៗគ្នានេះ ធ្វើឱ្យមហាជនដែលស្ដាប់ការជជែកគ្នា និងដោយសារការស្រឡាញ់ និងចូលចិត្តជឿតាមអាចារ្យរៀងៗខ្លួនផងដែរនោះ ទើបមនុស្សទាំងអស់នោះបែងចែកគ្នាជាបីក្រុម ឯទេវតាដែលជាមិត្តនឹងក្រុមមនុស្សទាំងនោះ ក៏បានចែកគ្នាជាបីក្រុមទៅតាមមនុស្សដែរ។ អស់រយៈពេល ១២ឆ្នាំ ក្រុមនីមួយៗបានស្វែងរកមង្គល តែពួកគេនៅតែរកមិនឃើញ។ ទេវតាក៏នាំគ្នាទៅសួរព្រះឥន្ទ្រាធិរាជដើម្បីរកមង្គល។ បន្ទាប់ពីឥន្ទ្រាធិរាជបានសាកសួរហេតុ និងដឹងពីហេតុផលចប់សព្វគ្រប់ហើយ ព្រះឥន្ទ្រប្រាប់ទេវតាទាំងនោះថារឿងនេះកើតនៅឋានមនុស្ស។ ដូច្នេះ អ្នកទាំងឡាយចូរនាំគ្នាតៅក្រាបបង្គុំទូលសួរមង្គលនេះក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់នៅវត្តជេតពនចុះ ព្រះអង្គនឹងសម្ដែងដល់អ្នកទាំងអស់ហើយ។ ទេវតាទាំងឡាយក៏នាំគ្នាមកឋានមនុស្សលោក ហើយចូលទៅទូលសួរព្រះពុទ្ធ ហើយព្រះអង្គក៏ទ្រង់សម្ដែងនូវមង្គលដល់ពួកទេវតា។