ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
មង្គល៣៨ប្រការមាន៖
១-កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ
២-កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិត
៣-កិរិយាបូជាដល់បុគ្កដែលគួរឱ្យបូជា
៤-កិរិយានូវក្នុងប្រទេសមួយដ៏សមគួរ
៥-ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន
៦-កិរិយាតំកល់ខ្លួនដោយប្រពៃ
៧-ភាវៈនៃការបានស្តាប់បានរៀនចំណេះជាច្រើន
៨-សេចក្តីឈ្លាសក្នុងសិល្ប៍សាស្ត្រវិជ្ជាការទាំងពួង
៩-វិន័យដែលបុគ្គលសិក្សាដោយប្រពៃ
១០-វាចាដែលបុគ្គលពោលត្រឹមត្រូវ
១១ និង ១២-ការបម្រើមាតា និងបិតា
១៣-សេចក្តីសង្គ្រោះចំពោះបុត្រនិងភរិយា
១៤-ការងារទាំងឡាយដែលមិនច្របូកច្របល់
១៥-កិរិយាបរិច្ចាគទាន
១៦-កិរិយាប្រព្រឹត្តនូវធម៌
១៧-សេចក្តីសង្គ្រោះដល់ញាតិទាំងឡាយ
១៨-ការងារទាំងឡាយដែលមិនមានទោស
១៩-កិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវៀចាកបាប
២០-សេចក្តីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង
២១-សេចក្តីមិនប្រមាថក្នុងធម៌ទាំងឡាយជានង្គលដ៏ឧត្តមមួយ
២២-សេចក្តីគោរពចំពោះបុគ្គលដែលគួរឱ្យគោរព
២៣-កិរិយាប្រព្រឹត្តបន្ទោបខ្លួន
២៤-សេចក្តីត្រេកអរចំពោះរបស់ដែលខ្លួនបាន
២៥-ភាពជាបុគ្គលជាអ្នកដឹងនូវឧបការៈដែលអ្នកដទៃបានធ្វើហើយដល់ខ្លួន
២៦-កិរិយាស្តាប់នូវធម៌តាមកាល
២៧-សេចក្តីអត់ធន់
២៨-ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ
២៩-កិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយដែលមានឥន្រ្ទីយ៍ស្ងប់រំងាប់ហើយ
៣០-កិរិយាសន្ទនាសាកសួរនូវធម៌តាមកាល
៣១-សេចក្តីព្យាយាមដុតនូវបាបធម៌
៣២-កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ
៣៣-កិរិយាឃើញនូវអរិយសច្ចទាំងឡាយ
៣៤-កិរិយាធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន
៣៥-ចិត្តរបស់បុគ្គលឯណាមិនញាប់ញ័រដោយលោកធម៌ទាំងឡាយ
៣៦-គឺមិនមានសេចក្តីសោក
៣៧-ចិត្តដែលប្រាសចាកធូលី
៣៨-ជាចិត្តក្សេមក្សាន្ត