ជំនឿ ៖
ក. ជំនឿកើតឡើងនៅពេលដែលមនុស្ស ៖
- ភ័យខ្លាចចំពោះបាតុភូតធម្មជាតិ និងអសន្តិសុខ ឬគ្រោះថ្នាក់នៅចំពោះមុខជាយថាហេតុ
- មិនអាចប្រើកម្លាំងរបស់ខ្លួនទប់ទល់បាន
- យល់ថាមានអភិធម្មជាតិ ឬកម្លាំងក្រៅខ្លួនដែលអាចជួយ និងទប់ទល់បាន
- សន្មតិ ឱ្យឈ្មោះកម្លាំងទាំងនោះ ដោយបង្កើតជារូបរាងផ្សេងៗតាមសមត្ថភាព និងការឧបកិច្ចរបស់ពួកគេ
- កម្លាំងទាំងនេះក្លាយជាទីពឹង ជាទីរឮក និងជួយពួកគេឱ្យបានសុខសប្បាយតាមរយៈការបន់ស្រន់និងពិធីសក្ការៈបូជាផ្សេងៗ ដែលបុព្វបុរសបានកំណត់ ។
ខ. ខ្មែរមានជំនឿច្រើនយ៉ាងដូចជា ជឿលើ ៖
- ព្រលឹង ៖ បុព្វបុរស ឪពុកម្តាយ ដូនតា អារក្ខ អ្នកតា ខ្មោច ព្រាយ បិសាច
- ជឿលើធម្មជាតិ ៖ ព្រះអគ្គិ ព្រះគង្គា ព្រះពាយ ព្រះភិរុណ
- វត្ថុសក្កិសិទ្ធិ ៖ ចែកាច់ ខ្នាយតាន់ នាងពួន សក់កណ្តាញ់
- ជឿលើគ្រូទាយ ៖ វេទមន្ត អូមអាម អាគមស្តោះផ្លុំ
- ជឿលើសត្វ ៖ តុកកែ ដំរី ក្អែកបូល
- ជឿលើព្រះគោ (គោនន្ទិព្រះឥសូរ ឬព្រះគោតម)
គ. ជំនឿលើសិរិសួស្តី ជ័យមង្គលកើតឡើងដោយសារ
ការប្រព្រឹត្តតាមពេលវេលា
- ពេលព្រឹក សិរិសួស្តីស្ថិតនៅត្រង់មុខ
- ពេលថ្ងៃត្រង់សិរិសួស្តីស្ថិតនៅត្រង់ទ្រូង
- ពេលយប់សិរិសួស្តីស្ថិតនៅត្រង់ជើង
ការប្រើពណ៍តាមថ្ងៃ មានសិរីសួស្តី
- ថ្ងៃអាទិត្យ ប្រើពណ៍ក្រហម
- ថ្ងៃចន្ទ ប្រើពណ៍លឿង ឬលឿងទុំ
- ថ្ងៃអង្គារ ប្រើពណ៍ស្វាយ
- ថ្ងៃពុធ ប្រើពណ៍ស៊ីលៀប
- ថ្ងៃព្រហស្បត្តិ៍ ប្រើពណ៍បៃតង ត្រួយចេក
- ថ្ងៃសុក្រ ប្រើពណ៍ខៀវ
- ថ្ងៃសៅរ៍ ប្រើពណ៌ស្វាយព្រីងក្រម៉ៅ ឬព្រីងទុំ ។
គោរពដង្ហើមរស់ប្រចាំថ្ងៃ តាមទិស
- អាទិត្យ នៅទិសឧត្តរ
- ចន្ទ នៅទិសនិរតី
- អង្គារ នៅទិសឥ្ឍសាន
- ពុធ នៅទិសឥ្ឍសាន
- ព្រហស្បត្តិ៍ នៅទិសបូព៌ា
- សុក្រ នៅទិសអាគ្នេយ៍
- សៅរ៍ នៅទិសទក្សិណ ។
ឫក្ស ថ្ងៃ និងខែ ប្រចាំតាមមហាសង្រ្តាន ដូចជាពេលវេលានៃតម្រាស្លៀកសំពត់អាវថ្មី តម្រាទទួល ដំណឹង តម្រាទិញរបស់ តម្រាយល់សប្តិ ពិធីបញ្ចុះសព្វសារពើ លើកផ្ទះ រៀបការ សូត្រមន្តរំដោះគ្រោះ ។
ការដើរព័ទ្ធជុំវិញវត្ថុអ្វីមួយប្រព្រឹត្តទៅដើម្បបីឱ្យមានមង្គល សិរីសួស្តី ឬដើម្បីសម្តែងសេចក្តីគោរពស្រលាញ់ ។