ក. មង្គល គឺជាសេចក្ដីចម្រើនប្រកបដោយសេចក្ដីសុខសួស្ដី ដែលមនុស្សទាំងអស់ក្នុងលោកចង់បាន។
ខ. មង្គល ៣៨ប្រការគឺជាមង្គលទស្សនៈរបស់ព្រះពុទ្ធ។ មង្គលទាំងនោះមាន
- ទី១ គឺកិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ
- ទី២ គឺកិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ
- ទី៣ គឺកិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ
- ទី៤ គឺកិរិយានៅក្នុងប្រទេសដែលសមគួរ
- ទី៥ គឺភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន
- ទី៦ គឺកិរិយាតម្កល់ខ្លួនដោយប្រពៃ
- ទី៧ គឺភាវៈនៃការបានស្ដាប់ បានរៀនចេះចាំច្រើន
- ទី៨ គឺសេចក្ដីឈ្លាសក្នុសិល្ប៍សាស្ត្រវិជ្ជាការទាំងពួង
- ទី៩ គឺវិន័យដែលបុគ្គលសិក្សាដោយប្រពៃហើយ
- ទី១០ គឺវាចាដែលបុគ្គលពោលត្រឹមត្រូវ
- ទី១១ - ១២ គឺការបម្រើមាតាបិតា
- ទី១៣ គឺសេចក្ដីសង្គ្រោះចំពោះបុត្រនិងភរិយា
- ទី១៤ គឺការងារទាំងឡាយដែលមិនច្របូកច្របល់
- ទី១៥ គឺកិរិយាបរិច្ចាគទាន
- ទី១៦ គឺកិរិយាប្រព្រឹត្តនូវធម៌
- ទី១៧ គឺសេចក្ដីសង្គ្រោះដល់ញាតិទាំងឡាយ
- ទី១៨ គឺការងារទាំងឡាយដែលមិនមានទោស
- ទី១៩ គឺកិរិយាមិនត្រេកអរក្នុងបាប និងវៀរចាកបាប
- ទី២០ គឺសេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង
- ទី២១ គឺសេចក្ដីមិនប្រមាទក្នុងធម៌ទាំងឡាយជាមង្គលដ៏ឧត្តមមួយ
- ទី២២ គឺសេចក្ដីគោរពចំពោះបុគ្គលដែលគួរឱ្យគោរពមានជីដូនជីតា ម្ដាយ ឪពុក ចាស់ទុំជាដើម
- ទី២៣ គឺកិរិយាប្រព្រឹត្តបន្ទាបខ្លួន “ការដាក់ចិត្តកាយមិនប្រកាន់ខ្លួន”។
- ទី២៤ គឺសេចក្ដីត្រេកអរចំពោះរបស់ដែលខ្លួនមាន
- ទី២៥ គឺភាវៈជាបុគ្គលជាអ្នកដឹងនូវឧបការៈដែលអ្នកដទៃបានធ្វើហើយដល់ខ្លួន
- ទី២៦ គឺកិរិយាស្ដាប់នូវធម៌តាមកាល
- ទី២៧ គឺសេចក្ដីអត់ធន់
- ទី២៨ គឺភាវៈជាបុគ្គលដែលគេប្រដៅបានដោយងាយ
- ទី២៩ គឺកិរិយាបានឃើញបានជួបនូវសមណៈទាំងឡាយដែលមានឥន្ទ្រីយ៍ស្ងប់រំងាប់ហើយ
- ទី៣០ គឺកិរិយាសន្ទនាសាកសួរនូវធម៌តាមកាល
- ទី៣១ គឺសេចក្ដីព្យាយាមដុតនូវបាបធម៌
- ទី៣២ គឺកិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ
- ទី៣៣ គឺកិរិយាបានឃើញនូវអរិយសច្ចទាំងឡាយ
- ទី៣៤ គឺកិរិយាធ្វើឱ្យឃើញជាក់ច្បាស់នូវព្រះនិព្វាន
- ទី៣៥ គឺចិត្តរបស់បុគ្គលឯណាមិនញាប់ញ័រដោយលោកធម៌ទាំងឡាយ
- ទី៣៦ គឺមិនមានសេចក្ដីសោក
- ទី៣៧ គឺចិត្តដែល្រាសចាកធូលី
- ទី៣៨ គឺជាចិត្តក្សេមក្សាន្ត។