សមាជិកគ្រួសារម្នាក់ៗមានតួនាទីដូចតទៅ៖
ក.តួនាទីរបស់ម្តាយឪពុកចំពោះកូន
- ស្រឡាញ់ថ្នាក់ថ្នមនិងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា
- ពង្រីកការអប់រំខាងប្រាជ្ញា ស្មារតី សីលធម៌ វិន័យផ្ទាល់ខ្លួននិងសាសនា
- ត្រួតពិនិត្យរាល់សកម្មភាពនិងការកម្សាន្ត
- អប់រំកូនឲ្យឧស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសម្ចៃនិងមានជំនឿលើខ្លួនឯង
- ជួយជំរុញលើកទឹកចិត្តធ្វើកិច្ចការផ្ទះកិច្ចការសាលារៀននិងកិច្ចការសង្គម
- បង្រៀនគេកូនៗពីភារកិច្ចជាពលរដ្ធនិងធ្វើឲ្យគួកគេមានគំនិតចេះស្រឡាញ់ជាតិ
- ធ្វើជាគំរូល្អសម្រាប់កូនៗខ្លួន
- ផ្តល់ដំបូន្មានល្អចំពោការអភិវឌ្ឍនិងសុខុមាភាព
- ទុកដាក់ពួកគេឲ្យមានគូស្រករតាមប្រពៃណីនិងចែករំលែកទ្រព្យសម្បត្តិប្រសិនបើម្តាយឪពិកមានលទ្ធភាព។
ខ.តួនាទីរបស់ស្វាមីចំពោះភរិយា
- លើកតម្កើងនិងរាប់អានភរិយាសមឋានះជាភរិយាពិតប្រាកដ
- មិនមើលងាយភរិយា មិនប្រើអំពើហឹង្សា សង្គ្រោះភរិយាជានិច្ច
- ដឹកនាំគ្រប់គ្រងគ្រួសសារឲ្យបានល្អនិងទទួលខុសត្រុវលើសុខុមាលភាពគ្រួសារទាំងមូល
- ជួយសម្រួលភារកិច្ចរបស់ភរិយាក្និងកិច្ចការចិញ្ចឹមបីបាច់ថែរក្សាកូន អប់រំកូន និងជួយធ្វើកិច្ចការក្នុងផ្ទះ
- មានភក្តីភាពចំពោះភរិយាជានិច្ច
- ថ្នាក់ថ្នមចំពោះភរិយានិងផ្តល់សេរីភាពគ្រប់បែបយ៉ាងដល់ភរិយាក្និងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយគន្លងធម៌
- ដោះស្រាយបញ្ហាដោយឈ្លាសវៃនិងមានមូលដ្ធានច្បាស់លាស់ដោយឈរលើស្មារតីឯកភាពជាមួយភរិយា។
គ.តួនាទីរបស់រិយាចំពោះស្វាមី
- ចាត់ចែងការងារក្នុងផ្ទះដោយឈ្លាសវៃ
- ថែរក្សាទ្រព្យសម្បត្តិឲ្យបានគង់វង្ស
- សង្គ្រោះញាតិខាងស្វាមីឲ្យបានសមរម្យល្អ
- រក្សាខ្លួនតាមច្បាប់សាសនានិងមានភក្តីភាពចំពោះសេចក្តីសុខសុវត្ថិភាពនិងចម្រើនរុងរឿង
- គោរពស្រឡាញ់និងមានភក្តីភាពចំពោះឧត្តមស្វាមី
- ថែរក្សាកិត្តិយសស្វាមីក៍ដូចជាគ្រួសារដែរ។
ឃ.តូនាទីរបស់កូនចំពោះឪពុកម្តាយ
- ស្តាប់ពាក្យទូន្មានរបស់ឪពុកម្តាយខិតខំរៀនសូត្រនិងជួយធ្វើការងារផ្ទះនៅពេលទំនេពីការសិក្សា
- ជួយធ្វើកិច្ចការជំនួសម្តាយឪពុកនិងជួយចិញ្ចឹមលោកវិញឲ្យសមឋានះចាកូនកតញូ
- ចេះស្រឡាញើបងប្អូននិងសហការជាមួយម្តាយឪពុកដើម្បីលើកកម្ពស់ជីវភាពគ្រួសារ
- រក្សាវង្សត្រកូលឲ្យបានល្អមិនធ្វើឲ្យខូចកេរ្ត៍ឈ្មោះ
- រក្សាព្រព្យសម្បត្តិរបស់ម្តាយឪពុកឲ្យបានគង់វង្សនិងខិតខំរកប្រាក់ចំណូលសម្រាប់គ្រួសារបើរខ្លួនមានលទ្ធភាព
- គប្បីត្រូវធ្វើបុណ្យតាមប្រពៃណីនៅពេលដែលម្តាយឪពុកបានចែកឋានទៅ
ង.តួនាទីរបស់បងចំពោះប្អូន
- ត្រូវស្រឡាញ់ប្អូនដោយស្មោះមិនច្រណែននឹងប្អូន។ចេះចែករំលែកអ្វីៗដែលខ្លួនមានឲ្យប្អូនបានបរិភោគនិងបានប្រើប្រាស់
- ត្រូវមានពាក្យសម្តីទន់ភ្លន់ចំពោះប្អូននិងកំប្រើអំណាចសម្លុតគំរាមកំហែង
- ត្រូយជួយយកអាសាផ្តល់ប្រយោជន៍ឲ្យប្អូនដូចជាជួយធ្វើកិច្ចការបង្ហាត់បង្រៀនពន្យល់ឲ្យស្គាល់ល្អអាក្រក់ខុសនិងត្រូវជាដើម
- មិនត្រូវប្រកាន់ទោសពៃរ៍ ចងគំនុំ មើលបំណាំ ដាក់ទណ្ខកម្មឬផ្ចាញ់ផ្ចាលឲ្យប្អូនទេ។
ច.តួនាទីរបស់ប្អូនចំពោះបង
- ត្រូវស្រឡាញ់បងដោយស្មោះនិងមិនច្រណែននិងបងជួយទំនុកបម្រុងបើខ្លួនមានលទ្ធភាពជាងបង
- ត្រូវប្រើសម្តីភត់ភ្លន់ កាយវិការសុភាព គោរពបង កុំវាយឬស្មើនឹងបងឬលើបង
- ត្រូវជួយកិច្ធធុរះរបស់បងដូចជាជួយធ្វើការងារផ្សេងៗតាមសមត្ថភាព កំខ្ជិលនិងកុំគិតតែចង់បានអ្វីៗពីបង
- ត្រូវរាប់អានបងដោយស្មោះស្មើមិនប្រកាន់ខឹងចងគំនុំអ្វីឡើយ ។