នៅសម័យអង្គរមានវណ្ណៈព្រាហ្មណ៍និងបុព្វជិត វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនីមួយ នេះជារាជគ្រូ ឬ ជាអ្នកកសិករ វណ្ណៈទាសករ វណ្ណៈទាសករនិងអ្នកងារ ។
តួនាទីរបស់វណ្ណៈនីមួយៗគឺ ៖
- វណ្ណៈព្រាណ្មណ៍និងបព្វជិត នៅសម័យមហានគរ វណ្ណៈព្រាណ្មណ៍មានតួនាទី យ៉ាងសំខាន់ណាស់ក្នុងព្រះរាជវាំង ព្រោះគេច្រើនចាត់ទុកវណ្ណៈនេះជារាជគ្រូ ឬ ជាអ្នករៀបចំពិធីផ្សេងៗទាក់ទងនឹងលទ្ធិព្រាណ្មណ៍ ។
- វណ្ណៈក្សត្រឬរាជវង្សានុវង្ស វណ្ណៈនេះមានបុព្ធសិទ្ធិច្រើនយ៉ាងណាស់ ដូចជាមិនបង់ពន្ធដារ មិនជាប់កំណែន និងមិនត្រូវឪ្យធ្វើការងារធ្ងន់ជាដើម ។ ស្រ្ដីអំបូរក្សត្ររៀបការជាមួយក្សត្រដូចគ្នា តែបើមានដើម ។ ស្រ្ដីអំបូរក្សត្រ ត្រូវរៀបការមួយក្សត្រដូចគ្នា តែបើមានស្វាមីជាប្រជារាស្រ្ដីវិញ នោះកូនដែលដកើតមកពុំអាចរាប់បញ្ជូលក្នុងព្រះរាជវង្សទេ ។
- វណ្ណៈពួកអ្នកជាឬកសិករ ពួកមន្ត្រីរាជការតូចតាច ឈ្មួញ សិល្បករ សប្បិករ កសិកររ និងប្រជារាស្រ្ដសាមញ្ញភាគច្រើនជាអ្នកជា ។ ពួកនេះជាមនុស្សមានសិទ្ធិសេរីភាពគ្រប់គ្រាន់ព្រោះពួកគេជាវណ្ណៈកណ្ដាលក្នុងសង្គម ។ ក្រៅពីធ្វើស្រែចំការ គេក៏ឆ្លៀតទំនេរធ្វើសិប្បកម្ម និងជំនួញដើម្បីផ្គត់ផ្គល់ជីវភាពរបស់ខ្លួន ។
- វណ្ណៈទាសករនិងអ្នកងារ ពួកអ្នកបម្រើអាចនៅបម្រើគេអស់មួយជីវិត ជួនកាលតពូជទៀតផង ។ គេអាចលក់ដូរឬលោះពួកនេះដូចទ្រព្យសម្បត្តិ ដីធ្លី ឬ សត្វពាហនៈផងទាំងផង ។ ពួកទាសករទាំងនេះដូចគ្មានសិទ្ធិសេរីភាពទាំងអស់ គេប្រើពួកនេះពុំរើសមុខរបរឡើយដូចជា ធ្វើការផ្ទះ ធ្វើជំនួញ ធ្វើស្រែចំការ សង់ប្រាសាទ លើកទំនប់ បារាយណ៍ ផ្លូវថ្នល់ ធ្វើទ័ព ...។