ការប្រកួតប្រជែងមានតួនាទីដូចខាងក្រោម៖
- ទប់ស្កាត់ការតម្លើងថ្លៃទំនិញ ឬសេវា ៖ នៅពេលដែលមានអ្នកលក់និងអ្នកទិញច្រើននៅក្នុងទីផ្សារ មិនអាចមានអ្នកលក់ឬអ្នកទិញណាម្នាក់ប៉ានស្មានបានត្រឹមត្រូវអំពីបរិមាណតម្រូវការឬការផ្គត់ផ្គង់លើមុខទំនិញណាមួយបានឡើយ។ ជាពិសេសគេមិនអាចមានឥទ្ធិពលក្នុងការកំណត់ថ្លៃបានទេ។
- រក្សានិរន្តរភាពសេដ្ឋកិច្ចទីផ្សារដ៏យូរអង្វែង ៖ តាមរយៈការប្រើសេរីភាពក្នុងការប្រកួតប្រជែង ផលិតករអាចចូលនិងចេញនៅក្នុងអាជីវកម្មកម្មឬវិស័យណាមួយនៃសេដ្ឋកិច្ចជាតិបានតាមចំណង់។
- ត្រួតពិនិត្យថ្លៃ ៖ ការប្រកួតប្រជែងមានតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យថ្លៃ។
- លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបអាចឲ្យផលិតករកាត់បន្ថយការចំណាយផលិតកម្មហើយធ្វើអោយមានប្រៀបក្នុងការប្រកួតប្រជែង។
- ធ្វើឲ្យស្របគ្នារវាងផលប្រយោជន៍បុគ្គលនិងផលប្រយោជន៍សង្គម ៖ ការផលិតទំនិញឲ្យមានគុណភាពខ្ពស់និងមានបរិមាណសមស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ គឺជាការដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើផលប្រយោជន៍បុគ្គល និងផលប្រយោជន៍សង្គម។ ឯកសារយោង https://www.youtube.com/channel Prach Phanit