២. + មូលហេតុនៃការកកើតសហជីពដ៏ច្រើននៅកម្ពុជា ៖
- កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី
- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺស្របតាមគោលដៅសកលនៃសិទ្ធិមនុស្ស និងមានលក្ខណៈសេរីនិយម
- មានច្បាប់ការងារដែលស្របតាមអនុសញ្ញានានារបស់អង្គការអន្តរជាតិខាងការងារ ILO
- រាជរដ្ឋាភិបាល មានសុឆន្ទៈឲ្យមានសន្ទនាសង្គម
+ សហជីពមានតួនាទី
- ជាតំណាង ឬសម្លេងរបស់កម្មករនិយោជិក
- ជាដៃគូសន្ទនា ( ចរចារ ) សង្គមរបស់និយោជិក និងរាជរដ្ឋាភិបាល ក្នុងការចរចារលក្ខខណ្ឌការងារទំនាក់ទំនងវិជ្ជាជីវៈនិងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ និយោជិក
+ ក្រសួងគួរមានវិធានការណ៍
- បើកវគ្គបណ្តុះបណ្តាលបំពាក់បំប៉ន់ដល់ថ្នាក់ដឹកនាំសហជីព ឲ្យមានការយល់ដឹងពីតួនាទីរបស់សហជីព
- ផ្សព្វផ្សាយឲ្យកម្មករ និយោជិក យល់ដឹងពីកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំសហជីព ក្នុងការធ្វើឥជាតំណាងរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់
- ផ្សព្វផ្សាយអំពីច្បាប់ បទបញ្ញត្តិ គោលការណ៍ ដែលពាក់ព័ន្ធនិងសិទ្ធិសេរីភាពក្នុងការចូលរួម និងមិនចូលរួមសហជីព
- ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃស្ថេរភាពក្នុងទំនាក់ទំនងវិជ្ជាជីវៈដល់ការវិនិយោគទុនជនបរទេស ។