ដំណើរដែលបំប្លែងអាសូត ឲ្យទៅជាទម្រង់ដែលរុក្ខជាតិអាចស្រូបយកបានមានពីរគឺ៖ ការភ្ជាប់អាសូតតាមជីវសាស្រ្ដ និងការភ្ជាប់អាសូតបរិយាកាស។
- បញ្ជាប់អាសូតតាមជីវសាស្រ្ដ៖ មីក្រូសារពាង្គកាយមួយចំនួន(បាក់តេរី សារាយខៀវ បៃតង) ភ្ជាប់អាសូតជាមួយនិងឧស្ម័នអ៊ីដ្រូសែន បង្កើតបានជាអាម៉ូញាក់(NH2)។ រុក្ខជាតិខ្លះស្រូបយកអាម៉ូញាក់ ហើយបំប្លែងឲ្យទៅជាទម្រង់អាសូតផ្សេងទៀតដែលអាចឲ្យភាវះបរជីពនានាប្រើប្រាស់បាន។
- បញ្ជាប់អាសូតបរិយាកាស៖ កើតមាននៅពេលព្យុះរន្ទះផ្គរ។ ក្រោមឥទ្ធិពលសីតុណ្ហភាពខ្ពស់ និងផ្លេកបន្ទោរ ឧស្ម័នអាសូត ចូលរួមប្រតិកម្មជាមួយនិងអុកស៊ីសែន បង្កើតបានជានីត្រាត(NO3)។