ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយាយពីវដ្តអាសូត ៖ នៅក្នុងបរិយាកាសមានអាសូតប្រមាណ ៧៨% ។ សត្វ និងរុក្ខជាតិមិនអាចប្រើប្រាស់អាសូតដោយផ្ទាល់បានទេ ប៉ុន្តែតាមដំណើរប្រព្រឹត្ត២ យ៉ាង( ការភ្ជាប់អាសូតតាមជីវសាស្រ្ត និងការភ្ជាប់អាសូតបរិយាកាស ) សត្វ និងរុក្ខជាតិអាចប្រើប្រាស់អាសូតបាន ។ នៅក្នុងរុក្ខជាតិ និងសត្វ អាសូតធ្វើចលនាតាមបណ្តាញអាហារក្នុងទម្រង់ជាប្រូតេអ៊ីន និងសមាសធាតុដទៃទៀត ។ នៅពេលដែលរុក្ខជាតិ និងសត្វងាប់ ហើយបំបែកធាតុអាសូតត្រូវបំប្លែងជាអាម៉ូញ៉ាក់ ហើយត្រឡប់ចូលទៅក្នុងដីវិញ ។ នៅក្នុងដី អាម៉ូញ៉ាក់បានបំប្លែងទៅជានីត្រាតក្រោមអំពើនៃមីក្រុប ។ នីត្រាតបានបាត់បង់ពីស្ថានប្រព័ន្ធដីគោកដោយរបៀបពីរយ៉ាងគឺ វិនីត្រាតកម្ម( បាក់តេរីដែលប្លែងនីត្រាតទៅជាអាសូត ) និងការដឹកជញ្ជូនតាមទឹកចូលទៅក្នុងស្ថានប្រព័ន្ធទឹក ។