ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១.តើអត្ថបទខាងលើដកស្រង់ពីរឿងអ្វី ? អ្នកនិពន្ធឈ្មោះអ្វី ?
២. ចូរសង្ខេបអត្ថបទកាព្យខាងលើឲ្យទៅជាពាក្យរាយ ។
៣.ចូរស្រង់ឈ្មោះតួរអង្គក្នុងអត្ថបទដកស្រង់ខាងលើ ដោយប្រាប់មុខងារ និងឋានានុក្រមផង។
៤.តើសៀមបានសារភាពតើសៀមបានសារភាពដូចម្ដេច ? ហើយសន្យាដូចម្ដេចចំពោះមុខព្រះរាជាខ្មែរ ។
៥. តើអត្ថបទលើ បានបង្ហាញពីអំណាចមហាត្រក្សខ្មែរបែបណាខ្លះ ?
ចម្លើយ
១.អត្ថបទខាងលើដកស្រង់ពីរឿង “តេជោដំឌិន” របស់លោកតាមាស ។
២. សង្ខេបអត្ថបទកាព្យជាពាក្យរាយ ៖
ព្រះវាំងណាដែលជាបិតារបស់ព្រះនាងមហាយិកា និងជាឧបរាជរបស់នគរ សៀមទ្រង់បានយាងមកប្រទេសខ្មែរ ដើម្បីសុំការ លើកលែងទោសដល់សេ្តច សុរិយាពីមហាក្សត្រខ្មែរ ។ ព្រះវាំងណាបានសន្យាថា នឹងប្រគល់អ្វីៗគ្រប់បែបយ៉ាង ដល់នគរខ្មែរវិញ ហើយថែមទាំងរ៉ាប់រង សង់ផ្សារពោធិ័សាត់វិញផង ។ មិនតែប៉ុណ្ណាះខេត្តចន្ទបូរីក៏ប្រគល់ឲ្យខ្មែរត្រួតត្រាវិញដែរ ។ ព្រះបទុមសូរ្យវង្សក៏បានឲ្យព្រះចៅសៀមមក ហើយទ្រង់ឲ្យទតខ្លឹមសារក្នុងសំបុត្រទាំងអស់ បើៈព្រះសុរិយាយល់ព្រមសូមឲ្យចុះ ហត្ថលេខា ដើម្បីធ្វើជាភស្តុតាង ។ ព្រះសុរិយាទតរួច ហើយក៏ចុះហត្ថលេខា ប្រថាប់ត្រា ហើយបានធ្វើការស្បថស្បែរសព្វគ្រប់បែបយ៉ាង ។ ព្រះបុទុមសូរ្យវង្ស បានបង្គាប់ឲ្យវាំងណា នាំសួយសារអាក មានត្រីងៀតកន្ធរ ១លានជាល និងទឹកជាង១លានជាល ។ ហើយរបស់ទាំងនោះយកទៅថ្វាយ រៀងរាល់រដូវកុំបីខាន ហើយម្យ៉ាងទៀតទ្រង់ក៏បានចាត់ស្រង់ចៅហ្វាយខេត្ត មួយនាក់ឲ្យទៅត្រួតត្រាខេត្តចន្ទបូរី ។
៣. ស្រង់ឈ្មោះតួរអង្គក្នុងអត្ថបទ ដោយប្រាប់មុខងារ និងឋានានុក្រម
៤. សៀមបានសារភាព នូវរាល់កំហុសឆ្គងទាំងឡាយដែលខ្លួនបានប្រព្រឹត្តមកលើប្រទេសកម្ពុជា ។ ហើយសន្យាដូចម្ដេចចំពោះមុខព្រះរាជាខ្មែរ ថានិងនាំសួយសាអាករ គ្រប់យ៉ាងមកអោយព្រះចៅខ្មែរ សង់ផ្សារពោធិសាត់វិញ ហើយថែមទាំងសន្យាប្រគល់ខេត្តចន្ទបូរី ឲ្យខ្មែរគ្រប់គ្រង់វិញទៀតផង ។
៥. អត្ថបទលើ បានបង្ហាញអំពី អំណាចរបស់ មហាត្រក្សខ្មែរដ៏មហិមា ដែលពោរពេញដោយថាមពល និងមហិទ្ធរិទ្ធមិនអាចមាន ប្រទេសជជិតខាងណាអាចរំលោភបានឡើយ ។