Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ផ្លូវជាតិសំខាន់ៗមាន៖

  • ផ្លូវជាតិលេខ ១ ពីភ្នំពេញទៅព្រំប្រទល់វៀតណាម កាត់តាមអ្នកលឿង និងខេត្តស្វាយរៀងមានប្រវែង ១៦៧ គ.ម
  • ផ្លូវជាតិលេខ ២ ពីភ្នំពេញទៅភ្នំដិន ខេត្តតាកែវ (ព្រំប្រទល់វៀតណាម) កាត់តាមក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែង​១៣៧ គ.ម
  • ផ្លូវជាតិលេខ ៣ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមខេត្តកំពតនិងព្រៃនប់ មានប្រវែង ២៦០ គ.ម
  • ផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅក្រុងព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២២៦ គ.ម
  • ផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅអូរជ្រៅ (ព្រំប្រទល់ថៃ) កាត់តាមកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ មានប្រវែង ៤០៨ គ.ម
  • ផ្លូវជាតិលេខ ៦ ពីភ្នំពេញទៅសេរីសោភ័ណ កាត់តាមកំពង់ធំ និងសៀមរាប មានប្រវែង ៣៨៦ គ.ម (គិតពីព្រែកក្តាមទៅសេរីសោភ័ណ)
  • ផ្លូវជាតិលេខ ៧ ពីស្គន់ទៅស្នួល កាត់តាមកំពង់ចាម និ មានប្រវែង ១៨០ គ.ម
  • ផ្លូវជាតិលេខ ៨ ពីព្រែកតាមាក់(កណ្តាល)ទៅអន្លង់ជ្រៃ(កំពង់ចាម) មានប្រវែង ១០៩ គ.ម
  • ផ្លូវជាតិលេខ ១៣ ពីស្នួលទៅព្រំដែនឡាវ កាត់តាមក្រចេះ និងស្ទឹងត្រែង មានប្រវែង ២៩២ គ.ម
  • ផ្លូវជាតិលេខ ១៥ ពីអ្នកលឿនទៅជប់កាត់តាមព្រៃវែង មានប្រវែង ៩០ គ.ម
  • ផ្លូវជាតិលេខ ១៩ ពីអូរពងមាន់(ស្ទឹងត្រែង) ទៅបរកែវ កាត់តាមឡាបានសៀក (រតនគិរី) មានប្រវែង២០៣ គ.ម
  • ផ្លូវជាតិលេខ ២១ ពីតាខ្មៅ ( កណ្តាល) ទៅជ្រៃធំ (ព្រំប្រទល់វៀតណាម) មានប្រវែង ៦៧ គ.ម
  • ផ្លូវជាតិលេខ ៤៨ ពីស្រែអំបិលទៅកោះកុង មានប្រវែង ១៣៨ គ.ម
  • ផ្លូវជាតិលេខ ៥៧ ពីបាត់ដំបងទៅប៉ៃលិន មានប្រវែង ១០៣.៦ គ.ម
  • ផ្លូវជាតិលេខ ៦២ ពីកំពង់ធំទៅត្បែងមានជ័យ មានប្រវែង១១៥ គ.មនិងពីត្បែងមានជ័យទៅប្រាសាទព្រះវិហារមានប្រវែង ១១៥ គ.ម
  • ផ្លូវជាតិលេខ ៦៨ ពីក្រឡាញ់ ( សៀមរាប) ទៅអូរស្មាច់ ( ឩត្តរមានជ័យ)មានប្រវែង ១១៧ គ.ម
  • ផ្លូវជាតិលេខ ៧៦ ពីស្នួល(ក្រចេះ) ទៅសែនមនោរម្យ(​មណ្ឌលគិរី)មានប្រវែង ១២៧ គ.ម
  • ផ្លូវជាតិលេខ ៧៨ ពីអូរពងមាន់(ស្ទឹងត្រែង) ទៅបានលុង (រតនគិរី)មានប្រវែង១២១.១ គ.ម

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login