Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

១. ចូរប្រាប់ឈ្មោះតួអង្គសំខាន់ៗ ក្នុងកាន្ទទី១ និងកាន្ទទី២ ។

២. តើអត្ថបទដកស្រងក្នុងកាន្ទទី១ និងទី២ និយាយពីអ្វី ?

៣.​ ចូរប្រៀបធៀបអត្ថបទដកស្រង់ក្នុងកាន្ទទី១ និងទី២ ទៅនឹងអត្ថបទដកស្រង់ដែលបានសិក្សាក្នុងមេរៀនមុនក្នុងរឿង រាមកេរិ័្តខ្សែទី១ ខ្សែទី២។

៤. តើតួអង្គព្រះរាមនៅក្នុងរឿងរាមកេរិ័្ត ខុសពីព្រះរាមនៅក្នុងរឿងរាមាយណៈដូចម្ដេចខ្លះ ?

ចម្លើយ

១. តួអង្គសំខាន់ៗ ក្នុងកាន្ទទី១ និងកាន្ទទី២ មានព្រះបាទទសរថ ព្រះទេពមុនី ព្រះសិដ្ឋមុនី ព្រះនាងកៅសល្យា ព្រះនាងកៃកេយី ព្រះនាងសុមិត្រា ព្រះរាម ព្រះលក្ម្សណ៍ ព្រះភិរុត ព្រះសុត្រុត ឥសីវិស្វាមិត្រ ព្រះនាងតារកា ព្រះបាទជនក នាងសិតា ឥសីវាល្មិកិ និងក្រុមខរ ។

២. អត្ថបទដកស្រងក្នុងកាន្ទទី១ និងទី២ និយាយអំពី ៖

  • ក្នុងកានទី១ និយាយអំពី ប្រវត្តិព្រះរាម ព្រះលក្ម្សណ៍ និយាយពីកំណើតរបស់ព្រះបងប្អូនព្រះរាម ការលើកធ្នូ និងការរៀបអភិសេធរបស់ព្រះរាមនិងនាងសិតា ។
  • ក្នុងកានទី២ និយាយអំពី និទេសរបស់ព្រះរាមនិងនាងសិតា ព្រមទាំងព្រះលក្ម្សណ៍ចេញពីនគររព្វយុធ្យា ចេញទៅភ្នំចិត្រកូសំណាក់ក្នុងអាស្រម ឥសីវាល្មិកិ ។ កាន្ទនេះក៏បាននិយាយ អំពីយឲទុក្ខបុកម្នេញរបស់ក្រុងខរ ចំពោះពួកឥសី ព្រមទាំងនិយាយអំពីការចាកចេញពីភ្នំចិត្រកូដរបស់ក្សត្រ ទទាំងបីមានក្នុងព្រៃជិតស្ថានព្រំដែនក្រុងខរ ។

៣.ប្រៀបធៀបអត្ថបទដកស្រង់ក្នុងកាន្ទទី១ និងទី២ ទៅនឹងអត្ថបទដកស្រង់ក្នុងរឿង រាមកេរិ័្តខ្សែទី១ ខ្សែទី២។

  • រឿងរាមាយណៈ                                           

អ្នកនិពន្ធ និងការកំណត់តែង

_អ្នកនិពន្ធឈ្មោះវាល្មិកិ

_និពន្ធនៅសតវត្សទី៣ មុនគ.ស​

_តែងជាភាសាបាសីសំស្រ្កឹត

_សរសេរជាពាក្យកាព្យឆន្ទមានចំនួន៧កាន្ទ

  • រឿរាមកេរ្តិ័

       _គ្មានអ្នកនិពន្ធច្បាស់លាស់

     _ គ្មានកាលកំណត់តែង

     _តែងជាភាសាខ្មែរ

     _សរសេរជាពាក្យកាព្យមាន ៨០ខ្សែ (ប៉ុន្តែឃើញមានតែខ្សែ១-១០​, ៧៥​-៨០)

  • តួអង្គ

រាមា                                                    ព្រះអង្គ

ព្រះលក្ម្សណៈ                                       ព្រះលក្ម្សណៈ

ព្រះភរតៈ                                             ព្រះភិរុត

ឥសីវិស្វាមិត្រ                                        ឥសីវិស្វាមិត្រ

ព្រះនាងនៃកេយី                                    ព្រះនាងកោសកល្យា

ព្រះនាងកៅសល្យា                                ព្រះនាងសមុទ្រ

          ព្រះសុត្រុឃ្នះ                                        ព្រះសុត្រុត

          ព្រះជនក                                             ព្រះជនក

          ព្រះនាងសីតា​                                       ព្រះនាងសីតា​

          ក្រុងខរ                                                ក្រុងខរ

          យក្ខិនីតារកា                                         កាននាសូរ

  • ដំណើររឿង

​​​​              រឿងរាមាយណៈ ចាប់រៀបរាប់តាំងរឿងរាមកេរិ័អ្នកនិពន្ធ ពុំបានប្រាប់តែពីបុព្វប្រវត្តិរបស់ព្រះរាជវង្សានុវង្ស ពីសាវតាប្រវត្តិនៃព្រះរាមឡើយ ។ ព្រះរាមរហូតដល់ព្រះរាមប្រសូត្រធំដឹង យើងមើលឆ្ងាយបន្តិចទើបដឹងថា ក្តីនៅជាមួយឥ​សីវិស្វាមិត្រ បង្ក្រាបព្រះរាម ព្រះលក្ម្សណ៍ ព្រះភិរុត នាងយក្ខិនីតារកា ។ ព្រះសុត្រុត ជាបុត្រនរណា...។ រឿងចាប់ភ្លាមនិយាយពី ព្រះរាមធំដឹងក្តី​ហើយត្រូវទៅជួយបង្ក្រាប យក្សកាកនាសូរដែលមកបំផ្លាញហោមពិធីរបស់ ឥសីពិស្វាមិត្រ ។

៤.តួអង្គព្រះរាមក្នុងរឿង រាមកេរិ័្ត ខុសពីព្រះរាមក្នុងរឿងរាមាយណៈដូចទៅ

  • តួអង្គព្រះរាមក្នុងរឿងមារាយណៈ ជាតួអង្គអច្ឆរិយៈប្រកបដោយរិមលភាព ប្រាកចាកនូវអំពើបាប មន្ទិលនានា ហើយជាតំណាងអាទិទេពវិស្ណុអវតារ ចុះមកសង្គ្រោះលោកឲ្យផុតពីការរាតត្បាតចង្រៃនៃពួករាក្សសៈ ដែលជាយក្ស អាក្រក់មានទោសទណ្ឌកម្ម ត្រូវរែប្រហារចោលដោយធ្នូសរព្រហ្មាស្ត្រ ​។
  • ចំណែកតួអង្គ​ព្រះរាមក្នុងរឿងរាមកេរិ៍វិញ ជាតួអង្គដែលមានលក្ខណៈជា មនុស្ស ។ សកម្មភាពរបស់ព្រះរាម ស្របទៅតាមមនុស្សនិយម ដោយពុំបានទ្រទ្រង់លើតម្កើងតួអង្គនេះជាអាទិទេពដេលគ្មានខុសឆ្គង់នោះឡើយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login