Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ 

១. តើដំណាក់កាលធំៗនៃអាពាហ៍ពិពាហ៍ខ្មែរមានអ្វីខ្លះ ?

២. តើគេជ្រើសរើសមនុស្សប្រភេទណា​ ដើម្បីចូលទៅស៊ើបសួរ​ (ចែចូវ)ពត៌មានខាងកូនក្រមុំ។

៣. ចូររៀបរាប់ពីចំនុចសំខាន់ៗក្នុងថ្ងៃសំពះ ?

៤.តើទំនៀមរៀបចំដោតផ្កាស្លា ៣ ទាក់ទងទៅនិងរឿងអ្វី ?

៥.ចូររៀបរាប់បទចំរៀងក្នុងពិធីអាពាហ៍ពិពាហ៍ ឲ្យបាន ៥បទ ដោយបញ្ចាក់ថានោះច្រៀងក្នុងពិធីអ្វី ?

៦. តើអ្នកយល់ដូចម្ដេចចំពោះ ប្រពៃណីរៀបមង្គលការ របស់ដូនតាយើង ។

ចម្លើយ

. ដំណាក់កាលធំៗនៃអាពាហ៍ពិពាហ៍ខ្មែរមានដូចជា ៖

  • ថ្ងៃចូលរោង
  • ថ្ងៃស៊ីស្លាកំណត់
  • ថ្ងៃសំពះ ។

២. ដើម្បីចូលទៅស៊ើបសួរ​ (ចែចូវ)ពត៌មានខាងកូនក្រមុំ គេជ្រើសរើសមនុស្សស្រីម្នាក់ដែលស្គាល់ទុកចិត្ត មិនអភព្វ ហើយធ្លាប់ស្និទ្ធស្នាលជាមួយគ្រួសារខាងស្រីនោះ ។

៣​. ចំណុចសំខាន់ក្នុងថ្ងៃសំពះមានដូចតទៅ ៖

  • សាមីខ្លួនប្រុសស្រីស្លៀកពាក់តាមបែបបុរាណ ហើយអាចារ្យនាំកូនប្រោស ថ្វាយបង្គំរានទេពត ។
  • អាចារ្យវាយឈ្មោះបីដង ហើយកូនកំលោះងថ្វាយបង្គំព្រះអាទិត្យ ៣ដង
  • គេដង្ហែកូនកំលោះទីកសំពះស្លា ដោយអាចារ្យកាន់ដាវបើកផ្លូវ ។ លុះហែទៅដល់ជណ្ដើរ គេវាវាយឃ្មោះ ៣ដង ។
  • កូនប្រុសអង្គុយលើកន្ទរបែរមុខទៅកើត ។ បន្ទាប់គរឲ្យកូនប្រុសសំពះស្លាព្រះពដែលដាក់លើខ្នើយ ។​
  • អញ្ចើញកូនស្រីមក ផ្ទឹមដោយអង្គុយនៅខាងឆ្វេង ហើយគេយកដាវទៅដាក់លើដៃអ្នកទាំងពីរ ។
  • រៀបចំបង្វិលពពិលេជុំវិញគូស្វាមីភរិយា ។
  • ចប់ពិធីបង្វិលពពិលអាចារ្យសូត្រឲ្យពាស្លាពួកមេបាត្រូបចង់ដៃកូនប្រុសស្រីដោយអំបោះស ។
  • រួចហើយគេស្រាយផ្កាស្លាកណ្តាល​ និងផ្កាស្លាពៅឲ្យញាតិមិត្តចបាចឲ្យពរជ័យដល់ស្វាមីភរិយា ។
  • ចប់ពិធីគេឲ្យប្រុសស្រីងើបអង្គុយបែរមុខរកគ្នា ហើយរគែវាយឃ្មោះឲ្យកូនក្រមុំកូនកំលោះ ចូលបន្ទប់ ដោយកូនកំលោះដើរតាងស្បៃតាមក្រោយកួនក្រមុំ ។

៤. ទំនៀមរៀបចំដោតផ្កាស្លា ៣ ទាក់ទងទៅនិងរឿងអ្នករៀនសិល្ប៍សាស្រ្ត៤ នាក់អំពើអាចារ្យ ទិសាបាមោក្ខ។                                                                                                        ៥. ឈ្មោះបទចំរៀងក្នុងពិធីអាពាហ៍ពិពាហ៍ ៖

  • បទបើកវាំងនន ច្រៀងក្នុងពិធីសំពះ
  • បទសំពៅផ្កាចារ ច្រៀងក្នុងពិធីសំពះ
  • បាយខុនចង់ដៃ ពេលចង់ដៃ​ ។

៦​. ចំពោះ ប្រពៃណីរៀបមង្គលការ របស់ដូនតាយើង ខ្ញុំយល់ថា ជាពិធីមួយដ៏សំខាន់ ដែលបង្ហាញ ពីទំនៀមទំលាប់របស់ខ្មែរ ក្នុងការផ្គុំកូនប្រុសស្រី ឲ្យមានគូរស្រកដើម្បីបន្តពូជពង្សវង្សត្រកូលតទៅ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login