គុណសម្បត្តិអ្នកស្នេហាជាតិ
ក. ត្រូវបំពេញវិរៈសកម្មភាពដើម្បីជាតិ
- ហ៊ានលះបង់ជីវិត និងអ្វីៗទាំងអស់ដើម្បីជាតិ ផលប្រយោជន៍និងប្រជាជន
- ទង្វើទាំងឡាយប្រកបដោយសីលធម៌ខ្ពស់ ស្រលាញ់កេរ្តិ៍ឈ្មោះកិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិរបស់ខ្លួន ។
ខ. វិចារណៈញាន
- មានអត្តសញ្ញាណជាតិ ស្រលាញ់ជាតិ ឧទាហរណ៍ រឿងរាមកេរ្តិ៍ខ្មែរ ព្រះរាម ព្រះល័ក្ខតួអង្គក្បត់ជាតិ សុគ្រី ប្អូនបង្កើតរបស់ពាលី ។
- ចុះចូលជាមួយព្រះរាម កេណ្ឌទ័ពឱ្យព្រះរាម
- បំផ្លាញជាតិឯងដាក់ឱ្យឋិតនៅក្រោមអាណានិគមព្រះរាម
- ស្ទើរព្រះរាមឱ្យសំលាប់ពាលី
- ព្រះរាមជួយ និងលើកសុគ្រីពឱ្យសោយរាជ្យនៅខាស់វិនមុនពីភេក ប្អូនបង្កើតរបស់ក្រុងរាពណ៌
- រត់ចូលជាមួយព្រះរាម ជួយច្បាំងព្រះរាម
- មានកំហឹងចង់សងសឹកបងដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពោលគឺបានកិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ
- តួអង្គស្នេហាជាតិ ពាលី សុខចិត្តស្លាប់ មិនព្រមឱ្យជាតិនិងប្រជាជនស្ថិតនៅក្រោមអំណាចចក្រពត្តិ ព្រះរាមទេព្រោះមើលឃើញព្រះរាមជាមនុស្សអាក្រក់ញុះញាង់បំបែកបំបាក់ផ្ទៃក្នុងរបស់ខ្លួន ។ កុម្ភការណ៍ មិនព្រមចុះចូលខាងព្រះរាមតាមការបញ្ចុះបញ្ចូលរបស់ពិភេក ។ សុខចិត្តចេញច្បាំងដើម្បីការពារជាតិរហូតដល់ស្លាប់ខ្លួនទោះជាដឹងថាខ្លួនមិនឈ្នះព្រះរាមក៏ដោយ សរុបមករឿងទាំងអស់ដែលបានលើកឧទាហរណ៍ខាងលើស្តែងចេញជាសកម្មភាពរបស់តួអង្គដែលមានសកម្មភាព សុឆន្ទៈដើម្បីស្នេហាជាតិ មានមនសិកាជាតិ ។