2018-07-10 17:52
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំណល់រឹងមានឥទ្ធិពលលើសុខភាពមនុស្ស និងបរិស្ថានតាមរយៈការស្តុក ការប្រមូល និងការបោះបង់ចោលនូវការកាកសំនល់មិនបានត្រឹមត្រូវ។ ផលប៉ះពាល់ខ្លាំងជាងគេ គឺការបំពុលទឹក ដី ខ្យល់ និងការចំលងជំងឺរាតត្បាតផ្សេងៗដល់មនុស្ស។ ឥទ្ធិពលសំណល់រឹងនោះគឺបានបញ្ចេញសារធាតុពុលជ្រាបចូលទៅក្នុងទឹក ធ្វើឱ្យកង្វក់ទឹក និងជ្រាបចូលទៅក្នុងដីធ្វើឱ្យដីខូចគុណភាព និងកង្វក់ទឹកក្រោមដី។ ការបោះបង់សំណល់រឹងគ្មានសណ្តាប់ធ្នាប់បង្កឱ្យមានភាពកខ្វក់ ក្លិនស្អុយ ហើយប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។